
- 2017-02-28 19:54:07
- ព័ត៌មាន
របកគំហើញថ្មីមួយទៀត Panasonic ផលិតកាមេរ៉ា អាចវាស់ចង្វាក់បេះដូង
- 2017-02-28 19:54:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របកគំហើញថ្មីមួយទៀត Panasonic ផលិតកាមេរ៉ា អាចវាស់ចង្វាក់បេះដូង
ចន្លោះមិនឃើញ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមកពីប្រទេសជប៉ុន Panasonic ទើបប្រកាសនឹងបង្កើតបច្ចេកវិទ្យាកាមេរ៉ា ដែលអាចវាស់ចង្វាក់បេះដូងមនុស្ស។
បច្ចេកវិទ្យានេះគេឲ្យឈ្មោះថា Contactless Vital Sensing ដែលវាអាចវាស់ដឹងចង្វាក់បេះដូងតាមរយៈចរន្តឈាម និងសណ្ឋានស្បែករបស់អ្នកពីចម្ងាយ (ក្នុងបរិវេណដែលកាមេរ៉ាចាប់បាន)។
Panasonic បង្ហាញដែរថា ពួកគេបានសាកល្បងរួចរាល់នូវបច្ចេកវិទ្យាកាមេរ៉ាវាស់ចង្វាក់បេះដូងនេះ ហើយ Contactless Vital Sensing នឹងជួយសម្រួល ក៏ដូចជាពន្លឿនវិស័យសុខាភិបាលពិភពលោកឲ្យកាន់តែទំនើប។ លើសពីនេះ Contactless Vital Sensing នឹងចេញប្រើជាសាធារណៈចាប់ពីឆ្នាំ ២០១៨៕