
- 2017-02-20 20:02:23
- ព័ត៌មាន
ផលិតបច្ចេកវិទ្យាកំពូលៗប្រកាសក្នុងកម្មវិធី MWC ឆ្នាំ ២០១៧
- 2017-02-20 20:02:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតបច្ចេកវិទ្យាកំពូលៗប្រកាសក្នុងកម្មវិធី MWC ឆ្នាំ ២០១៧
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍សមាជទូរសព្ទពិភពលោក MWC នៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី **២៧ ខែកុម្ភៈ ដល់ថ្ងៃទី ២ ខែមីនា **នាទីក្រុងបាសេឡូណា។ មានផលិតបច្ចេកវិទ្យាកំពូលៗជាច្រើនដែលគេរំពឹងថានឹងបង្ហាញខ្លួនក្នុងកម្មវិធីនេះ។
@ LG G6
ច្បាស់ ១០០% ថា LG G6 នឹងបង្ហាញខ្លួនក្នុងកម្មវិធី MWC ដោយសារ LG បានបង្ហាញតម្រុយជាច្រើនពី LG G6 នេះ។ តាមតម្រុយឲ្យដឹងថា LG G6 មានបំពាក់អេក្រង់ថ្មី QuadHD LCD ទំហំ ៥,៧ អ៊ីញ ដែលមានមាត្រដ្ឋាន 18:9។ ចំណុចផ្សេងទៀតរួមមានតួខ្លួនធ្វើពីលោហៈ, ធន់នឹងទឹក, កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ, សាកថ្មដោយឥតប្រើខ្សែ និង ប្រើបន្ទះឈីប Snapdragon 821 ជាដើម។
@ Sony Xperia X2, XZ 2 និង ម៉ូដែលជាច្រើនទៀត
ដំណឹងលេចធ្លាយចុងក្រោយសន្និដ្ឋានថា Sony នឹងសម្រុកបញ្ចេញស្មាតហ្វូន ៥ ម៉ូដែលដោយមានពីរម៉ូដែលជាប្រភេទសមត្ថភាពកប់។ ពាក្យចចាមអារ៉ាមបានបង្ហាញថាមានស្មាតហ្វូនមួយម៉ូដែលមានអេក្រង់ ៥,២ អ៊ីញ, RAM ៤ GB, អង្គផ្ទុកទិន្នន័យ ៦៤ GB, កាមេរ៉ាក្រោយ ២៣ MP និងមុខ ១៦ MP។ ចំណែកមួយម៉ូដែលទៀតមានអេក្រង់ ៥ អ៊ីញ, RAM ៣ GB, អង្គផ្ទុកទិន្នន័យ ៣២ GB, កាមេរ៉ាក្រោយ ១៦ MP និង មុខ ៨ MP។
@ Samsung
Samsung បានបញ្ជាក់ហើយថានៅ MWC ឆ្នាំនេះនឹងមិនមានវត្តមាន Galaxy S8 ឡើយ ប៉ុន្តែគេទំនងជានឹងឃើញវត្តមាន Galaxy Tab S3 ដែលនឹងជាគូប្រជែងដ៏ខ្លាំងក្លារបស់ iPad Pro។
@ Huawei P10
Huawei P10 ទំនងជាបង្ហាញខ្លួនក្នុងកម្មវិធី MWC នេះដែរដោយសារ Huawei បានបញ្ជាក់ថានឹងមានការបង្ហាញជាសកលនូវស្មាតហ្វូនលំដាប់កំពូលជំនាន់ថ្មី។ លក្ខណៈសម្បត្តិលេចធ្លាយកន្លងមករួមមានអេក្រង់រាងកោង QDH ទំហំ ៥,៥ អ៊ីញ, តួខ្លួនលោហៈ, កាមេរ៉ាភ្លោះ, RAM ទំហំ ៦ GB, អង្គផ្ទុកទិន្នន័យ ២៥៦ GB និងប្រើបន្ទះឈីប Kirin 960។
@ Nokia 3, Nokia 5 និង Nokia 3310 ស៊េរីថ្មី
ក្រុមហ៊ុន HMD បានបញ្ជាក់ពីវត្តមានរបស់ខ្លួនក្នុងកម្មវិធី MWC ដោយគេសន្និដ្ឋានថានឹងមានការបង្ហាញពីទូរសព្ទម៉ាក Nokia ថ្មីរួមទាំងផែនការសំខាន់ៗរបស់ក្រុមហ៊ុនទៀតផង។ ចចាមអារ៉ាមកន្លងមកបានឲ្យដឹងទូរសព្ទម៉ាក Nokia ថ្មីដែលនឹងបង្ហាញខ្លួនរួមមាន Nokia 3 ដែលមានតម្លៃប្រមាណ ១៥០ ដុល្លារ និង Nokia 5 ដែលមានតម្លៃប្រមាណ ២០០ដុល្លារ។ លើសពីនេះក៏រំពឹងថានឹងមានវត្តមាន Nokia 3310 ស៊េរីថ្មីទៀតផង៕