• 2022-10-04 19:43:54
  • ព័ត៌មាន

សម្ពាធសភាអ៊ឺរ៉ុបទើបអនុម័តច្បាប់ថ្មី រុញឱ្យ iPhone 15 នឹងប្ដូរទៅរន្ធសាក USB C ជាចាំបាច់

  • 2022-10-04 19:43:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី៤ ខែតុលា សភាអ៊ឺរ៉ុបបានបោះឆ្នោតអនុម័ត លើស្តង់ដារឧបករណ៍សាកថ្មគ្រប់ស្មាតហ្វូន និងគ្រប់ឧបករណ៍អេឡិចត្រូនិកជាច្រើនប្រភេទនៅ ចុងឆ្នាំ២០២៤ តម្រូវឱ្យប្ដូរទៅជារន្ធសាក USB C ទាំងអស់ សម្រាប់ការលក់ផលិតផលក្នុងទីផ្សារសហភាពអឺរ៉ុប។

ច្បាប់ថ្មីនេះគេមើលឃើញថាជះឥទ្ធិពលដោយផ្ទាល់ និងខ្លាំងបំផុតដល់ Apple ត្បិតផលិតផលខ្លួនជាច្រើនកំពុងប្រើរន្ធសាក USB Lightning អស់រយៈពេល ១០ឆ្នាំ មកហើយតាំងពី iPhone 5 ចេញដំបូងមកម៉្លេះ។

គេរំពឹងទុកថាពេលដ៏ខ្លីខាងមុខ Apple នឹងរុះរើផលិតផលខ្លួន ប្ដូរពីរន្ធ Lightning ទៅរន្ធ USB C ដែលមានផលិតផលដូចជា៖

  • iPhone 15
  • iPad ម៉ូឌែលធម្មតា
  • ប្រអប់កាស AirPods
  • Accessory ជាច្រើនដូចជា MagSafe, Magic Keyboard, Magic Trackpad, Magic Mouse, EarPods និងផលិតផល Beats ជាដើម។

គួរបញ្ជាក់ថា ការប្ដូរទៅប្រើ រន្ធសាក USB C នឹងធ្វើអោយល្បឿនផ្ទេរទិន្នន័យនៅលើ iPhone ប្រសើរឡើង និងបង្កើនល្បឿននៃការសាកថ្ម។ ប៉ុន្ដែយ៉ាងណា iPad Pro របស់ក្រុមហ៊ុននេះ ក៏ចាប់ផ្ដើមបំពាក់រន្ធ USB-C ផងដែរ នៅក្នុង ឆ្នាំ២០១៨៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់
អត្ថបទថ្មី