/6319aa7d7478e_1662626400_medium.jpg)
- 2022-09-08 01:44:08
- ព័ត៌មាន
បើមិនចង់ជួបរឿងធំ ស្វែងយល់ពី “Insider Threat” ពិសេសម្ចាស់អាជីវកម្មនានា
- 2022-09-08 01:44:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនចង់ជួបរឿងធំ ស្វែងយល់ពី “Insider Threat” ពិសេសម្ចាស់អាជីវកម្មនានា
ចន្លោះមិនឃើញ
នៅក្នុងការធ្វើអាជីវកម្មក្នុងបរិបថឌីជីថល ការការពារទិន្នន័យពីការវាយប្រហារនានា គឺជារឿងសំខាន់បំផុត។ និយាយដល់ចំណុចនេះ សំដៅលើការវាយប្រហារពីខាងក្រៅ មានដូចជា Hacker ឬ មេរោគកុំព្យូទ័រជាដើម ដែលបង្កហានិភ័យធំធេង ប៉ុន្តែជាមួយគ្នាការវាយប្រហារពីខាងក្នុងក៏រឹតតែមានហានិភ័យខ្លាំងថែមទៀត។
ការវាយប្រហារពីខាងក្នុង ឬហៅថា Insider Threat គឺជាពាក្យថ្មីទៀត ដែលប្រិយមិត្តខ្លះអាចមិនទាន់លឺ ឬមិនទាន់យល់ច្បាស់។ តាមលោក មិន សុខម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ELITECH Distributor Co,.Ltd. ជាក្រុមហ៊ុននាំចូលកម្មវិធីកម្ចាត់មេរោគ ESETបានពន្យល់ឲ្យដឹងថា Insider Threat គឺជាការគំរាមកំហែងពីខាងក្នុង សំដៅលើក្រុមហ៊ុន ឬអាជីវកម្មនានា ដោយមិនជាប់ពាក់ព័ន្ធនឹង Virus នោះទេ ប៉ុន្តែវាជាការវាយប្រហារបស់មនុស្ស ឬបុគ្គលិកតែម្ដង។ ភាសាបច្ចេកទេស គេអាចហៅម្យ៉ាងទៀតថា Human Error។
ក្នុងន័យនេះ ប្រធានក្រុមប្រឹក្សាភិបាលដដែល ពន្យល់ថា បញ្ហានេះគឺកើតឡើងពីសកម្មភាពរបស់បុគ្គលិក ឬនិយោជិត ដែលមានការមិនសប្បាយចិត្ត ឬខឹងសម្បារជាមួយក្រុមហ៊ុនដោយប្រការណាមួយ ហើយពួកគេលួចបញ្ចេញព័ត៌មាន ឬផែនការសំខាន់ណាមួយរបស់ក្រុមហ៊ុន ចេញទៅភាគីទី៣ ឬដៃគូប្រកួតប្រជែង ដែលវានឹងក្លាយជាគ្រោះថ្នាក់ធំនៅក្នុងសង្គ្រាមពាណិជ្ជកម្ម។
ដូច្នេះថាតើ បច្ចេកវិទ្យាអាចជួយបានឬទេលើករណីនេះ?
បើតាមលោក មិន សុខម៉េង បច្ចេកវិទ្យាអាចជួយដោះស្រាយបានប្រកបដោយប្រសិទ្ធភាព។ ដំណោះស្រាយរបស់បច្ចេកវិទ្យាចំពោះករណីនេះ ឬហៅថា Data Leak Prevention គឺជាមុខងារមួយរបស់កម្មវិធីកម្ចាត់មេរោគ ESET និងបង្កហានិភ័យលើកុំព្យូទ័រ ដែលអាចឲ្យអ្នកគ្រប់គ្រង ដឹងភ្លាមៗអំពីការលួចបញ្ជូនទិន្នន័យរបស់ក្រុមហ៊ុនចេញទៅខាងក្រៅ។
លោក សុខម៉េង បញ្ជាក់ថា Insider Threat ម្ចាស់អាជីវកម្មខ្លះបានដឹង និងស្វែងរកប្រព័ន្ធបង្ការ តែខ្លះក៏មិនបានដឹងដែរ។
ESET គឺជាបច្ចេកវិទ្យារបស់ប្រទេសស៊ូវ៉ាគី វាជាប្រភេទកម្មវិធីកម្ចាត់លេខ១នៅអឺរ៉ុប បច្ចុប្បន្ន បាន និងកំពុងចរាចរណ៍នៅក្នុងប្រទេសចំនួន ២០២ បូករួមនឹងកម្ពុជាផង។ កម្មវិធីនេះ មានមុខងារការពារ ៣ស្រទាប់ គឺមុនពេលរងការវាយប្រហារ អំឡុងពេលរងការវាយប្រហារ និងក្រោយពេលរងការវាយប្រហារ។
កម្មវិធីនេះល្បីឈ្មោះតាំងជាង ១០ឆ្នាំមុន ប៉ុន្តែវាទើបនាំចូលមកចែកចាយផ្ដាច់មុខនៅកម្ពុជា នៅឆ្នាំនេះ ដោយក្រុមហ៊ុន Elitect Distributor Co,.Ltd. និងបានធ្វើពិធីសម្ពោធកាលពីខែមុន។ នៅព្រឹក នេះ ក្រុមហ៊ុនបានធ្វើសិក្ខាសាលាណែនាំបន្ថែមដល់ក្រុមហ៊ុនជាដៃគូ ដែលចង់បានការគាំទ្រ សម្រាប់ឆ្លើយតបទៅអតិថិជនដែរចំពោះការប្រើប្រាស់ ESET។
តាមលោក ប៊ុន ចាន់ឈីម នាយកប្រតិបត្តិក្រុមហ៊ុន បានឲ្យដឹងថា នេះជាលើកទី១ ដែលក្រុមហ៊ុនផ្ដល់ការគាំទ្រតាមរយៈសិក្ខាសាលាបណ្ដុះបណ្ដាលដល់ក្រុមហ៊ុនដៃគូ។ ប៉ុន្តែលោកនឹងផ្ដល់ការគាំទ្រដូចគ្នាទៀតនាពេលខាងមុខ។ លោក បន្តថា ក្រុមហ៊ុនមានផែនការធ្វើសកម្មភាពនេះ ហោចណាស់ ៣ដងក្នុង១ឆ្នាំ ដើម្បីផ្ដល់ដំណោះស្រាយនានា។ ក្រៅពីនេះ លោកក៏មានផែនការចុះបណ្ដុះបណ្ដាលសិស្ស និស្សិតឲ្យយល់ដឹងពីហានិភ័យពីការវាយប្រហាររបស់មេរោគ និងការបង្ការផងដែរ៕