• 2022-06-15 00:51:42
  • ព័ត៌មាន

កក់​ថ្ងៃ​ទុក​ឲ្យ​ហើយ​​! ​កម្មវិធី “CODE-C” បណ្ដុំ​​អ្នក​បច្ចេកវិទ្យា​​ជា​ច្រើន​រូប​នឹង​មក​ចែក​រំលែក​ចំណេះ​ដឹង​​​​​ នៅ​ថ្ងៃ​សុក្រនេះ​ហើយ​

  • 2022-06-15 00:51:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សូម​ចូល​រួម​​ទាំង​អស់​គ្នា​ បានទាំងចំណេះដឹងបានទាំងបទពិសោធន៍! កម្មវិធី “CODE-C” បណ្ដុំ​​ទៅ​ដោយ​អ្នក​បច្ចេកវិទ្យា​​ជា​ច្រើន​រូប​នឹង​មក​ចែក​រំលែក​ចំណេះ​ដឹង​​​​​ផ្សេងៗ​គ្នា​ទៅ​តាម​ប្រធាន​បទ​យ៉ាង​សំបូរបែប​។ កម្មវិធី “CODE-C” ឬ Cambodia Coder Festival គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៧-១៨ ខែមិថុនាឆ្នាំ ២០២២ ចាប់ពីម៉ោង ៨:៣០ ព្រឹកដល់ ៥ រសៀលនៅ​ក្នុង​មជ្ឈមណ្ឌល​នវានុវត្ដន៍​ឌីជីថល​ Innovation Center នៃ​​បណ្ឌិត្យសភា​​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា។

អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីការពិភាក្សា និងរចែករំលែកដោយអ្នកជំនាញពីក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានអប់រំនិង បណ្តុះបណ្តាលនិងក្រុមហ៊ុនបច្ចេកវិទ្យា និងបទបង្ហាញលើ ៥០ ប្រធានបទនិង​វាគ្មិន​ជាង ៥០រូប។

“CODE-C” គឺជាសន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធីនិងពិព័រណ៍បច្ចេកវិទ្យាដំបូងគេនៅកម្ពុជា ប្រមូលផ្តុំ​អ្នកសរសេរកូដ អ្នកអភិវឌ្ឍន៍បច្ចេក​វិទ្យា អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា និងទេពកោសល្យឌីជីថល ក្នុងគោលបំណងជំរុញភាពច្នៃប្រតិដ្ឋនិងនវានុវត្តន៍ផលិតផលឌីជីថល ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចនិងសង្គម​ឌីជីថលនៅកម្ពុជា។

“CODE-C” កម្មវិធីសន្និសិទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យានឹងមានការតាំងពិព័រណ៍(ស្ដង់​) ដូចជា៖ ក្រុមហ៊ុន KOOMPI, Versita, Tech for Kids, Localize, CAM-Science, findmehome CamSeed និង WeFarm, STEAMING Cambodia, សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth, Startup Factory Cambodia, ArrowDot, Poscar Digital, CheckinMe, SportCamp Cambodia និង PAPA Deliver និង​ក្រុមហ៊ុន​ជាច្រើន​។​

“CODE-C” ទទួលបានការបត្ថម្ភធំដោយក្រុមហ៊ុន Cellcard សហការ​ឧបត្ថម្ភដោយក្រុមហ៊ុន Binance និងចូលរួមចំណែកឧបត្ថម្ភដោយ UDAYA, EuroCham Cambodia, META, AWS ព្រមទាំងដៃគូជា សាកលវិទ្យាល័យ រួមមាន RUPP, ITC, NUM, AUPP, PARAGON, Techo Startup Center, Khmer Coder, NICC, TUX, Cambodia Digital Tech Association ជាដើម។

សូមចុះឈ្មោះតាមតំណរ https://bit.ly/CODE-C2022 ដើម្បីចូលរួមកម្មវិធីនេះដោយសេរី និងឥតគិតថ្លៃ។

របៀប​វារៈ​នៅ​ក្នុង​កម្មវិធី​ទៅ​តាម​ម៉ោង​ពេល​និមួយៗ​ដែល​បាន​កំណត់

អត្ថបទ៖ រក្សា

មតិយោបល់
អត្ថបទថ្មី