/Local-(8)/62986f11dab4d_1654157040_medium.png)
- 2022-06-02 01:10:38
- ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាច្រើនណាស់ នឹងមកចូលរួមសន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យាដំបូងគេនៅកម្ពុជា Cambodia Coder Festival
- 2022-06-02 01:10:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនបច្ចេកវិទ្យាច្រើនណាស់ នឹងមកចូលរួមសន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យាដំបូងគេនៅកម្ពុជា Cambodia Coder Festival
ចន្លោះមិនឃើញ
CODE-C ដែលមានឈ្មោះពេញ Cambodia Coder Festival គ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី ១៧-១៨ ខែមិថុនាឆ្នាំ ២០២២ ចាប់ពីម៉ោង ៨:៣០ ព្រឹកដល់ ៥:០០ រសៀលនៅក្នុងមជ្ឈមណ្ឌលនវានុវត្ដន៍ឌីជីថល (Innovation Center) នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
CODE-C គឺជាសន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យាដំបូងគេនៅកម្ពុជា ប្រមូលផ្តុំអ្នកសរសេរកូដ អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា និងទេពកោសល្យឌីជីថល ក្នុងគោលបំណងជំរុញភាពច្នៃប្រតិដ្ឋនិងនវានុវត្តន៍ផលិតផលឌីជីថល ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។
កម្មវិធីនេះក៏មានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិពីក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានអប់រំនិង បណ្តុះបណ្តាល និងក្រុមហ៊ុនឈានមុខ ក្នុងឧស្សាហកម្មឌីជីថល ដើម្បីធ្វើការពិភាក្សា ស្ថានភាពបច្ចុប្បន្ន និន្នាការបច្ចេកវិទ្យាថ្មីៗចុងក្រោយ បញ្ហាប្រឈមពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មវិធី និងផលិតផលឌីជីថល។
ក្នុងកម្មវិធីនេះនឹងមានការតាំងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលប្រមូលផ្តុំនូវផលិតផល និងសេវាកម្មឌីជីថលថ្មីៗ ដែលមានភាពច្នៃប្រតិដ្ឋ និងនវានុវត្តន៍ ពីក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថលដើម្បីបង្ហាញ ពី ការអភិវឌ្ឍន៍នៃប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា។
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និទូរគមនាគមន៍ សហការជាមួយទីភ្នាក់ងារជំនួយអាមេរិក (USAID) និងកម្មវិធី Development Engineering នៃសាកលវិទ្យាល័យ California Berkeley (UC Berkely) នឹងរៀបចំព្រឹត្តិការណ៍សន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធីនិងពិព័រណ៍បច្ចេកវិទ្យា “CODE-C” ។
CODE-C ទទួលបានការបត្ថម្ភធំដោយក្រុមហ៊ុន CellCard សហឧបត្ថម្ភដោយក្រុមហ៊ុន Binance និងចូលរួមចំណែកឧបត្ថម្ភដោយ UDAYA, EuroCham Cambodia, META, AWS ព្រមទាំងដៃគូជា សាកលវិទ្យាល័យ រួមមាន RUPP, ITC, NUM, AUPP, PARAGON, Techo Startup Center, Khmer Coder, NICC, TUX, Cambodia Digital Tech Association ជាដើម។
សូមចុះឈ្មោះតាមតំណរ https://bit.ly/CODE-C2022 ដើម្បីចូលរួមកម្មវិធីនេះដោយសេរី និងឥតគិតថ្លៃ។ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពី ការពិភាក្សា និងរចែករំលែកដោយអ្នកជំនាញ ពីក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានអប់រំនិង បណ្តុះបណ្តាលនិងក្រុមហ៊ុនបច្ចេកវិទ្យា និងបទបង្ហាញលើ ៥០ ប្រធានបទនិងវាគ្មិនជាង ៥០រូប៕
អត្ថបទ៖ រក្សា