/6273965b08e78_1651742280_medium.jpg)
- ព្រហស្បតិ៍, 5 ឧសភា 2022 02:21
- ព័ត៌មាន
មានសង្ឃឹមវិញហើយ! Opennet ត្រូវកាន់កាប់ដោយក្រុមហ៊ុនឧកញ៉ា គិត ម៉េង
- ព្រហស្បតិ៍, 5 ឧសភា 2022 02:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានសង្ឃឹមវិញហើយ! Opennet ត្រូវកាន់កាប់ដោយក្រុមហ៊ុនឧកញ៉ា គិត ម៉េង
ចន្លោះមិនឃើញ
អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) នៅថ្ងៃទី៥ ខែឧសភានេះ បានប្រកាសជាផ្លូវការថា អតិថិជនទាំងអស់របស់កូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Ezecom Co., Ltd ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា ការប្រកាសនេះ គឺដោយយោងតាមកិច្ចព្រមព្រៀងនៅថ្ងៃទី៥ ខែឧសភានេះ រវាងអភិបាលបណ្តោះអាសន្ននៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ជាមួយនឹងក្រុមហ៊ុន Ezecom Co., Ltd។
សូមបញ្ជាក់ថា ក្រុមហ៊ុន Opennet បានជួបបញ្ហាបំណុលមិនអាចដោះស្រាយបាន ទើបក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែងតាំងឲ្យអភិបាលបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងបន្តលើក្រុមហ៊ុននេះ។ ប៉ុន្តែពេលនេះ ត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង ជាអ្នកគ្រប់វិញជំនួសវិញ៕