
- 2022-03-28 20:55:33
- ព័ត៌មាន
លែងខ្វល់រឿងសាំង! ឡានអគ្គិសនីដំបូងបង្អស់របស់ Lexus ចេញលក់នៅប្រទេសក្បែរខាងកម្ពុជាហើយ
- 2022-03-28 20:55:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លែងខ្វល់រឿងសាំង! ឡានអគ្គិសនីដំបូងបង្អស់របស់ Lexus ចេញលក់នៅប្រទេសក្បែរខាងកម្ពុជាហើយ
ចន្លោះមិនឃើញ
រថយន្តអគ្គិសនីដំបូងបង្អស់របស់ Lexus គឺម៉ូដែល UX 300e បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធិតាំងពិព័រណ៍ "2022 Bangkok International Motor Show” ដែលធ្វើឡើងក្នុងខេត្តណុនថាបុរី ប្រទេសថៃ។
រថយន្ត SUV ខ្នាតតូចដំណើរការដោយថាមពលអគ្គិសនីសុទ្ធ UX 300e នេះ បំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១៥០គីឡូវ៉ាត់ ឬ ២០១សេះ និងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ ហើយប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៥៤,៣គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៣៦០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
ក្រុមហ៊ុន Lexus អះអាងថា UX 300e គឺជារថយន្តដែលមានទម្ងន់ស្រាល, ទំនាញកណ្តាលទាប និង ផ្តល់នូវលំនឹងល្អពេលបើកបរ។
សូមបញ្ជាក់ថា Lexus UX 300e នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃ ៣ ៤៩០ ០០០បាត ឬ ប្រហែលខ្ទង់ ១០៣ ០០០ដុល្លារ ជាមួយនឹងការធានា ១០ឆ្នាំសម្រាប់អាគុយ និង សេវាកម្មដំឡើងដុំសាក Lexus Wall Charger នៅផ្ទះដោយឥតគិតថ្លៃផងដែរ៕