/inter-48/6225ab8fd9394_1646635860_medium.jpg)
- 2022-03-07 00:08:57
- ព័ត៌មាន
Hacker អាមេរិកវ័យក្មេងចិត្តសឿងទារលុយ Elon Musk ៥ មុឺនដុល្លារនិងឡាន Tesla ថ្មីមួយគ្រឿង
- 2022-03-07 00:08:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hacker អាមេរិកវ័យក្មេងចិត្តសឿងទារលុយ Elon Musk ៥ មុឺនដុល្លារនិងឡាន Tesla ថ្មីមួយគ្រឿង
ចន្លោះមិនឃើញ
យុវជន Jack Sweeney មានអាយុត្រឹមតែ ១៩ ឆ្នាំមានជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ។ រូបគេ មានសមត្ថភាពពិសេសអាចបង្កើតប្រព័ន្ធដ៏ទំនើបតាមដានដឹងនូវប្រវត្តិ និងបច្ចុប្បន្នភាព (ម៉ោង,ថ្ងៃខែនិងលេខជើងហោះហើរ) យន្តហោះឯកជនតម្លៃរាប់លានដុល្លារកម្មសិទ្ធលោក Elon Musk។ លើសពីនេះ រូបគេក៏អាចដឹងពីជើងហោះហើរមហាសេដ្ឋីលំដាប់ៗជាច្រើនរូបនៅជុំវិញពិភពលោក មានទាំងថ្នាក់ដឹកនាំប្រទេសដូចជា៖ ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអាមេរិកផងដែរ។
គណនី Twiiter ឈ្មោះ @ElonJet ដែលកើនចំនួនច្រើនជាង 397K អ្នក Follower រួចមកហើយ គិតមកទល់ពេលនេះ។ នៅលើគណនីនោះ Jack ជាអ្នកគ្រប់គ្រង និងបង្ហោះរាល់ដំណឹងហោះហើរទាំងអស់នៃដំណើរលោក Elon Musk ។
ឆ្លើយឆ្លងជាមួយសារព័តមាន CNN យុវជន Jack និយាយថា លោក Elon Musk បានផ្ញើសារទៅគេព្រមផ្តល់លុយសុទ្ធឲ្យតែ ៥០០០ ដុល្លារប៉ុណ្ណោះនិងអត្ថន័យថា៖ «សូមបញ្ឈប់បន្ទាន់! ទង្វើនេះជា ហានិភ័យផ្នែកសុវត្ថិភាពឯកជននិងអ៉ឺនធើណិត ឬ Security Risk» ។ យុវជននោះតបថា បើចង់ឲ្យគេបញ្ឈប់សកម្មភាពតាមដាន ឬជំនួសឲ្យការលុបចោលគណនីខាងលើ ទាល់តែឲ្យរថយន្ត Tesla ថ្មីសន្លាងមួយគ្រឿង Model 3 និងលុយសុទ្ធ ៥ មុឺនដុល្លារទៀត។
ទង្វើនេះបានធ្វើឲ្យពិភពលោក និងអ្នកគាំទ្រលោក Elon Musk ភ្ញាក់ផ្អើលជាខ្លាំងចំពោះយុវជនចិត្តសឿងម្នាក់នោះ៕
ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ CNN