• 2022-02-28 23:46:27
  • ព័ត៌មាន

Apple កាន់តែកាច! ប៉ាតង់ចាស់ដែលបែកធ្លាយ បង្ហាញពីក្តារចុចខាងក្នុងគឺជាម៉ាស៊ីន Mac

  • 2022-02-28 23:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប័ណ្ណប៉ាតង់ចាស់មួយ ដែលត្រូវបានចុះបញ្ចីដោយ Apple កាលពីឆ្នាំ ២០២០កន្លងទៅ បានចែកចាយជាសាធារណៈ។ នៅក្នុងប៉ាតង់នោះបានបង្ហាញពីក្តារចុចថ្មី ដែលខាងក្នុងគឺជាម៉ាស៊ីនកុំព្យូទ័រ Mac តែម្តង។

យោងតាមរូបភាពទាំងនោះ យើងអាចឃើញមានថា វាមិនត្រឹមតែជាក្តារចុចធម្មតានោះទេ ពោលគឺវាជាម៉ាស៊ីនកុំព្យូទ័រទំហំតូចដូច Mac Mini មកញាត់បញ្ចូលក្នុងក្តារចុចតែម្តង។ នៅក្នុងនេះ វារួមបញ្ចូលដោយ CPU RAM និងថ្មមកស្រាប់តែម្តង មានន័យថាអ្នកប្រើប្រាស់គឺគ្រាន់តែត្រូវការ Monitor មួយជាការស្រេច។ ក្តារចុចថ្មីនេះ ក៏ប្រហែលជាបត់បាន ដើម្បីរក្សារទំហំខ្លួនឲ្យតូចងាយស្រួលក្នុងការយកតាមខ្លួន ហើយបន្ថែមលើនេះ វាក៏ទំនងជាភ្ជាប់មកស្រាប់ដោយ Touch Pad ផងដែរ។

គួរបញ្ជាក់ផងដែរថាប៉ាតង់នេះ Apple ដាក់ស្នើរតាំងពីឆ្នាំ ២០២០មកម្លេះ ប៉ុន្តែមកដល់សព្វថ្ងៃនៅមិនទាន់មានព័ត៌មានអំពី ឈ្មោះ និងរូបរាងរបស់វាជាក់ស្តែងនៅឡើយទេ។ ដូច្នេះ យើងនៅមិនប្រាកដថាបានឃើញវាក្នុងពិភពពិតឬអត់នោះឡើយ ប៉ុន្តែបើមានមែននោះ វានឹងក្លាយជាឧបករណ៍ដ៏មានប្រយោជន៍មួយ៕

អត្ថបទ៖ Thea Sothun

មតិយោបល់
អត្ថបទថ្មី