• 2022-02-23 20:52:51
  • ព័ត៌មាន

Galaxy S22 Ultra មិនទាន់ដាក់លក់ស្រួលបួលផង មានបញ្ហាអេក្រង់លោតញាក់ៗបាត់ហើយ (វីដេអូ)

  • 2022-02-23 20:52:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung ទើបបញ្ចេញ Galaxy S22 Ultra ហើយត្រៀមដាក់លក់នៅថ្ងៃទី២៥ ខែកុម្ភៈ ប៉ុន្ដែអ្នកប្រើមួយចំនួនទទួលបានម៉ាស៊ីនមុន ហើយខ្លះទៀតហាក់មិនសប្បាយចិត្ត ខណៈអេក្រង់របស់វាលោតភ្លឹបភ្លែតៗលើមុខងារខ្លះ។

បញ្ហានេះកើតឡើងនៅពេល អ្នកប្រើកំណត់យកគុណភាពអេក្រង់កម្រិត WQHD និងកំណត់ពណ៌អេក្រង់ Natural នោះអេក្រង់អេក្រង់នឹងអាចលោតភ្លឹបភ្លែតៗ ពេលចាក់វីដេអូលើ YouTube និងនៅកន្លែងមុខងារដោះសោ ដូចមានខាងក្រោម។

យ៉ាងណា ជុំវិញបញ្ហានេះវាគ្រាន់ជាកំហុស bug លើកម្មវិធីប៉ុណ្ណោះ។ គណនីសម្របសម្រួលផ្លូវការមួយ បានឆ្លើយតបទៅអ្នកប្រើលើវេទិកា Reddit ថា គេទទួលយកបញ្ហានេះ ហើយបញ្ជាក់បន្ថែមថា Samsung បានដោះស្រាយបញ្ហានេះរួចរាល់ និងត្រៀមបញ្ចេញឱ្យអ្នកប្រើឆាប់ៗផងដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់
អត្ថបទថ្មី