• 2022-02-16 00:16:37
  • ព័ត៌មាន

អាជ្ញាធរកម្ពុជា បិទវិបសាយល្បែងស៊ីសងអនឡាញ និងវិបសាយបង្ហោះវីដេអូអាសអាភាស

  • 2022-02-16 00:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយ័តករទូរគមនាគមន៍កម្ពុជា ប្រកាសបិទខ្ទប់ឈ្មោះដែន (Domain Name) ចំនួន ១៥ ​បន្ថែមទៀត ដែលជាប្រភេទឈ្មោះវិបសាយ ផ្ដល់សេវាល្បែងស៊ីសងអនឡាញ វិបសាយល្បែងឆ្នោតខុសច្បាប់ វិបសាយបង្ហោះវីដេអូអាសអាភាសផ្សេងៗក្នុងនោះរកឃើញមានវិបសាយមួយជាឈ្មោះដែលក្លែងបន្លំ ថាជាឈ្មោះវិបសាយស្នើសុំទិដ្ឋាការនៃសាធារណរដ្ឋអុីស្លាមប៉ាគីស្ថាន។

កន្លងមកអាជ្ញាធរកម្ពុជាធ្លាប់បានចាត់ចំណាត់ការបិទយូអអិលប្រភេទនេះសរុបចំនួន ២៥ រួចមកហើយ ដែលបានបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

ជាមួយគ្នានេះដែរ អាជ្ញាធរបានដល់សាធារណជន ឱ្យចូលរួមរាយការណ៍តាមរយៈលេខទូរសព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការឬបណ្តាញសង្គម Facebook: “និយ័តករទូរគមនាគមន៍កម្ពុជា - Telecommunication Regulator of Cambodia” នូគេហទំព័រណាមួយដែលបាននិងកំពុងធ្វើប្រតិបត្តិការ ឬផ្តល់សេវាលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ ន. ទ. ក. នឹងរក្សាការសម្ងាត់ជូន។

ដើម្បីលុបបំបាត់រាល់គេហទំព័រដែលធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ ផ្ទុយនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាល៕

អត្ថបទ៖ រក្សា

មតិយោបល់
អត្ថបទថ្មី