• 2022-01-28 19:00:00
  • ព័ត៌មាន

ក្រសួងប្រៃសណីយ៍បង្កើត «ប្រព័ន្ធសេវា​​សាធារណៈ​ឌីជីថល» ងាយ​​ស្រួល​​ស្នើ​សុំ​អាជ្ញាបណ្ណ

  • 2022-01-28 19:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើតចេញជាផ្លូវការនូវ «ប្រព័ន្ធសេវាសាធារណៈឌីជីថល» ដើម្បីផ្ដល់ភាពងាយស្រួលនិងឆាប់រហ័ស សម្រាប់ធុរជនក្នុងការស្នើសុំអាជ្ញាបណ្ណសេវា បច្ចេកវិទ្យារបស់​គមនាគមន៍ និងសេវាប្រៃសណីយ៍ ដោយ​ចំណាយ​ពេលវេលា​​តិច​រយៈពេល ១០ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ អ្នកនឹងទទួលបានលិខិតអនុញ្ញាត វិញ្ញាបនបត្រ អាជ្ញាបណ្ណតាមការស្នើសុំ​តែ​ម្ដង។

លោកអ្នកគ្រាន់តែចូលទៅកាន់ service.mptc.gov.kh ដែលអភិវឌ្ឍដោយ នាយកដ្ឋានកម្មវិធីកុំព្យូទ័រនិងមាតិកាព័ត៌មាន នៃក្រសួងប្រៃសណីយ៍ ដើម្បីអាចចូលទៅប្រើប្រាស់ប្រព័ន្ធដ៏ទំនើបនេះបាន ដែលជាគេហទំព័រដ៏ធំមួយបណ្ដុំទៅដោយសេវាសាធារណៈជាច្រើន។

ចំពោះគេហទំព័រ «ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន Online Business Registration» បង្កើតឡើងដោយមានចូលរួមកិច្ចសហប្រតិបត្តិការវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនទៀតក្នងគោលដៅដើម្បីសម្រួលដល់ការស្នើសុំចុះបញ្ជីអាជីវកម្មរបស់ប្រជាពលរដ្ឋ។ សូមទស្សនាវីដេអូខ្លីដូចខាងក្រោម៖

ចុចអានអត្ថបទទាក់ទង៖

-វិបសាយចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើតាមតែ ៧ ជំហានរួចស្រេច!

-ក្រសួង ស្នើក្រុមហ៊ុន​ពិចារណា​ដឹក​ឧបករណ៍​ឆៀក​ឡាន ​ដាក់ក្នុងផ្សារទំនើបតែម្ដង​

-«ប្រព័ន្ធស្វ័យប្រវត្តិឆៀកឡាន» ជំនាន់ពីរដាក់ឲ្យប្រើសាកល្បង ចាយពេលខ្លីប្រសិទ្ធភាពខ្ពស់

អត្ថបទ៖ រក្សា

មតិយោបល់
អត្ថបទថ្មី