/Inter-46/61ee4739e68a9_1643005740_medium.jpg)
- 2022-01-23 23:39:43
- ព័ត៌មាន
ក្រសួងបង្កើតប្រព័ន្ធ«សហគមន៍ឌីជីថលកម្ពុជា»ផ្ដល់ឱកាសប្រមូលផ្ដុំអ្នកមានទេពកោសល្យជុំគ្នា
- 2022-01-23 23:39:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងបង្កើតប្រព័ន្ធ«សហគមន៍ឌីជីថលកម្ពុជា»ផ្ដល់ឱកាសប្រមូលផ្ដុំអ្នកមានទេពកោសល្យជុំគ្នា
ចន្លោះមិនឃើញ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចជាផ្លូវការនូវការបង្កើតប្រព័ន្ធ «សហគមន៍ឌីជីថលកម្ពុជា Digital Community of Cambodia» ផ្ដល់ឱកាសប្រមូលផ្ដុំអ្នកដែលមានទេពកោសល្យជួបជុំគ្នា និងជាថ្នាលឌីជីថលដំបូងបង្អស់បង្កើតដោយរដ្ឋាភិបាល។
សហគមន៍ឌីជីថលកម្ពុជា Digital Community of Cambodia បង្កើតឡើងដើម្បីអភិវឌ្ឃ បច្ចេកវិទ្យាឌីជីថលមានគោលបំណង៖ កៀរគរធនធានមនុស្សនៅក្នុងប្រទេស និងក្រៅប្រទេសមកចុះឈ្មោះក្នុងប្រព័ន្ធនេះ, គាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា, ផ្តល់ឱកាសជូនអ្នកមានទេពកោសល្យបានអភិវឌ្ឃជំនាញវិជ្ជាជីវៈ, លើកកម្ពស់គុណភាពជីវិតអ្នកមានទេពកោសល្យតាមរយៈការពង្រឹីកចំណេះដឹង បទពិសោធន៍ ទំនាក់ទំនងសង្គម និងមានឱកាសទទួលបានការងារល្អមួយក្នុងអាជីព។
ដូចនេះ សម្រាប់ដែលមានបំណងចង់ចូលរួម សូមចុះឈ្មោះប្រើប្រាស់តាមការគួរ ឬ ចង់ឲ្យបងៗណែនាំលើប្រធានបទពាក់ព័ន្ធអាចចូលរួមបានទាំងគ្រុប Telegram និងវិបសាយដើម្បីផ្តល់ការគាំទ្រនានានិងអាចក្លាយជា សហគមន៍ធំជាងគេក្នុងវិស័យឌីជីថលនៅកម្ពុជា៕