/Inter-44/61dbdefc132c6_1641799380_medium.jpg)
- 2022-01-10 00:29:17
- ព័ត៌មាន
ឱកាសក្លាយជាអ្នកជំនាញផ្នែកឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក
- 2022-01-10 00:29:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសក្លាយជាអ្នកជំនាញផ្នែកឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក
ចន្លោះមិនឃើញ
Stronger with Digital 2.0 Info Desk Team ឬ «កាន់តែខ្លាំងជាមួយឌីជីថល» ប្រកាសជ្រើសរើសបេក្ខជន ៣ រូបដែលជាប់ក្នុងការសម្រិតសម្រាំង ដែលអត្ថប្រយោជន៍ទទួលបានគឺប្រាក់ឧបត្ថម្ភ៖ ៨០០ ដុល្លារធ្វើការរយៈពេល ៣២០ ម៉ោងសរុប។
សូមចូលរួមជាមួយ «ក្រុមការងារសម្ព័ន្ធកាន់តែខ្លាំងជាមួយឌីជីថល» ឆ្នាំទី២ ក្នុងការពង្រឹងជំនាញឌីជីថលជូនដល់អាជីវកម្មខ្នាតតូច និងមធ្យមនៅប្រទេសកម្ពុជា ដែលសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, UNDP Cambodia, Australian Embassy, Cambodia, និងក្រុមហ៊ុន @QED ដើម្បីជួយពង្រីកអាជីវកម្មនៅក្នុងស្រុកឱ្យក្លាយជាពាណិជ្ជកម្មអេឡិចត្រូនិក។
បេក្ខភាពជាប់ទាំងបីរូប នឹងទទួលបានការបណ្តុះបណ្តាលលើ៖
១) ផ្នែកឌីជីថលនិងយល់កាន់តែស៊ីជម្រៅអំពីពាណិជ្ជកម្មអេឡិចត្រូនិក និងទីផ្សារអេឡិចត្រូនិក
២) របៀបប្រើប្រាស់ទីផ្សារអេឡិចត្រូនិកប្រកបដោយប្រសិទ្ធភាពពីក្រុមហ៊ុន QED
ចំពោះលក្ខខណ្ឌនៃការជ្រើសរើសគឺ ការប្តេជ្ញាចិត្តធ្វើការ ៤០ ម៉ោងក្នុងមួយសប្តាហ៍, មានជំនាញទំនាក់ទំនង និងមានបំណងចង់ជួយសហគមន៍ ឬ ចុះឈ្មោះលើ https://forms.gle/kymJZFqFXFKkgs337 ។
កាលបរិច្ឆេទផុតកំណត់ទទួលពាក្យថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២ ៕