• 2021-12-20 19:33:40
  • ព័ត៌មាន

នេះហើយគឺអ្វីដែល​ realme អះអាងថា ជាបច្ចេកវិទ្យា​ច្នៃប្រឌិត​ដំបូងគេបង្អស់ បំពាក់​លើស្មាតហ្វូនខ្លួន

  • 2021-12-20 19:33:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន realme បាន​ប្រកាស​ចេញជាផ្លូវ​ការនូវ​ស្មាតហ្វូនដែល​បំពាក់​បច្ចេកវិទ្យាច្នៃប្រឌិត​ដំបូង​គេបង្អស់​ក្នុងពិភពលោក គឺ​ម៉ូដែល GT 2 Pro រួមមាន ការឌីហ្សាញ ការថតរូប និង​បច្ចេកវិទ្យាទំនាក់ទំនង ប៉ុន្តែមិនទាន់​បង្ហាញពីរូបរាង​ពិតប្រាកដរបស់​វា​នៅឡើយទេ។

-ភាព​ច្នៃប្រឌិត​លើការ​ឌីហ្សាញ៖ realme បាន​ហៅ​ការឌីហ្សាញ​ GT 2 Pro គឺចេញ​ពី​ក្រដាស ដែល​ហៅថា «Paper Tech Master Design» ដោយ​សហការ​ជាមួយ​អ្នកឌីហ្សាញជប៉ុនដ៏ល្បីល្បាញគឺលោក Naoto Fukasawa។ ក្រុមហ៊ុននេះ​បានផ្តោតជាសំខាន់​ចំពោះ​បរិស្ថាន ដែល​ប្រអប់​ស្មាតហ្វូននេះ គឺ​ប្រើប្លាស្ទីក​តិចជាងមុនពោលគឺបន្ថយពី ២១,៧% មកនៅត្រឹម ០,៣% តែប៉ុណ្ណោះ។

-ភាព​ច្នៃ​ប្រឌិតកាមេរ៉ា៖ GT 2 Pro បំពាក់​សេនស័រ ultrawide ថ្មី ដែល​អាចថត​ទិដ្ឋភាព​បាន ១៥០ដឺក្រេ ឬជាកាមេរ៉ាភ្នែកត្រី ពោលគឺ​ថត​បានធំជាងសេនស័រកាមេរ៉ា (primary wide) ​ដែល​បំពាក់​លើស្មាតហ្វូនទូទៅដែល​ថតបានត្រឹម ៨៩ដឺក្រេ។

-បច្ចេកវិទ្យាច្នៃប្រឌិត​ទំនាក់ទំនង៖ ស្មាតហ្វូននេះ បាន​បំពាក់​នូវ​ប្រព័ន្ធ Antenna Array Matrix ដែល​រួមមាន​នូវ​ប្រព័ន្ធ Ultra Wide Band HyperSmart Antenna Switching ដំបូងគេ​ក្នុងពិភពលោក។ ប្រព័ន្ធ​នេះ នឹង​អនុញ្ញាតឱ្យស្មាតហ្វូនជ្រើសរើស​ដោយស្វ័យប្រវត្តិ​នូវ​បណ្តាញ​ដែលល្អបំផុត តាមរយៈ​សញ្ញាខ្លាំង (signal strength)។ ជាមួយគ្នានោះ វាក៏គាំទ្រ​បន្ថែម​ដល់ការភ្ជាប់​ Wi-Fi និង NFC ផងដែរ។

គួរបញ្ជាក់​ថា realme GT 2 Pro មាន​អេក្រង់​ទំហំ ៦,៥១អ៉ីញ កម្រិត​បង្ហាញ 1080 x 2400Px បំពាក់​ឈីប Snapdragon 888 ជាមួយ RAM 8GB និងអង្គផ្ទុក​ទិន្នន័យ 128GB ដំណើការ​ដោយ​ Android 12 និង​មាន​ថ្មទំហំ 5000mAh។ កាមេរ៉ា​សែលហ្វីទំហំ 32MP និងកាមេរ៉ាក្រោយ៣គ្រាប់រួមមាន 108MP, 8MP និង 5MP៕

ប្រភព៖ Gadgets ប្រែ​សម្រួល៖ សំភី

មតិយោបល់
អត្ថបទថ្មី