• 2021-11-04 21:05:25
  • ព័ត៌មាន

ក្រុមហ៊ុនធានារ៉ាប់រង FWD បង្កើតយុទ្ធនាការ​​មួយ​ជួយ​សហគមន៍ ក្នុង​ឱកាស​សម្ពោធ​កម្មវិធី​ទូរសព្ទដៃ FWD Moments Cambodia

  • 2021-11-04 21:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលបានសន្យា ក្នុងការប្តេជ្ញាផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល។ នាពេលថ្មីៗនេះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីទូរសព្ទដៃ FWD Moments Cambodia គឺជាកម្មវិធីនេះនឹងអនុញ្ញាតឲ្យអតិថិជនពិនិត្យមើលព័ត៌មានបណ្ណសន្យារ៉ាប់រងរបស់ខ្លួនងាយស្រួល និងរហ័សពីគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។

អតិថិជនទាំងអស់នឹងទទួលបានបទពិសោធន៍ថ្មីកាន់តែមានភាពងាយស្រួល ក្នុងការទំនាក់ទំនងជាមួយទីប្រឹក្សាធានារ៉ាប់រងរបស់ខ្លួនតាមរយៈកម្មវិធីនេះ។ ការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីនេះក៏ដើរតួនាទីសំខាន់ផងដែរក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាសដែលជាកត្តារួមចំណែកដ៏ធំមួយក្នុងការថែរក្សាបរិស្ថាន។

អតិថិជនទាំងអស់អាចទាញយកកម្មវិធី FWD Moments Cambodia បាននៅលើ App Store (សម្រាប់ iPhone) ឬនៅលើ Google Play Store (សម្រាប់ Android)។

ដើម្បីអបអរសាទរដល់ការដាក់ឲ្យប្រើប្រាស់កម្មវិធីនេះ ក្រុមហ៊ុនបានបង្កើតយុទ្ធនាការមួយដើម្បីជួយដល់សហគមន៍តាមរយៈការផ្ដល់បង្គោល និងអំពូលសូឡាជូនដល់តំបន់ដែលជួបការខ្វះខាត។

យុទ្ធនាការនេះមានឈ្មោះថា «ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង»។

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ រាល់ការទិញគម្រោងធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន FWD Cambodia ក្រុមហ៊ុននឹងធ្វើការបរិច្ចាគនូវបង្គោលនិងអំពូលសូឡាមួយដើម ដោយមានរាយនាមអតិថិជនជាម្ចាស់បណ្ណសន្យារ៉ាប់រងភ្ជាប់លើបង្គោលនៃអំពូលសូឡា ដើម្បីប្រគល់ជូនទៅសហគមន៍របស់អង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)។

លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia មានប្រសាសន៍ថា៖ «ការជួយឲ្យអតិថិជន ប្រជាជនទូទៅ ក៏ដូចជាសហគមន៍មានការរស់នៅប្រកបដោយភាពរីករាយគឺជាអ្វីដែលយើងធ្វើនៅគ្រប់ទីផ្សាររបស់យើងក្នុងតំបន់អាស៊ី រួមទាំងក្នុងប្រទេសកម្ពុជាផងដែរ ដោយយើងជឿជាក់ថាការធ្វើបែបនេះនឹងជួយសម្រេចបាននូវទស្សនវិស័យរបស់យើងក្នុងការផ្ដល់បទពិសោធន៍ថ្មីក្នុងវិស័យធានារ៉ាប់រង។ ការដាក់ឲ្យប្រើប្រាស់នូវ FWD Moments Cambodia ក៏ដូចជាការបរិច្ចាគបង្គោល និងអំពូលសូឡាដល់សហគមន៍នេះសុទ្ធតែអាចជួយឲ្យអតិថិជន ក៏ដូចជាសហគមន៍កម្ពុជាទទួលបាននូវបទពិសោធន៍ថ្មីដែលប្រសើរជាងមុន។ អ្វីដែលធ្វើឲ្យខ្ញុំកាន់តែរំភើបនោះគឺ ពេលដែលឃើញស្នាមញញឹមនៃកុមារដែលមានការខ្វះខាតនៅក្នុងសហគមន៍របស់អង្គការមូលនិធិកុមារកម្ពុជាទទួលបានអំពូលភ្លើងដើម្បីបំភ្លឺតំបន់ដែលពួកគាត់រស់នៅប្រចាំថ្ងៃ។»

អត្ថបទ៖ រក្សា

មតិយោបល់
អត្ថបទថ្មី