/Inter-39/618361610ae97_1636000080_medium.jpg)
- 2021-11-03 21:34:33
- ព័ត៌មាន
EDC app អាប់ឌែតថ្មីសំបូរព័ត៌មានច្រើនមែនទែនក្នុងកម្មវិធីតែមួយ
- 2021-11-03 21:34:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
EDC app អាប់ឌែតថ្មីសំបូរព័ត៌មានច្រើនមែនទែនក្នុងកម្មវិធីតែមួយ
ចន្លោះមិនឃើញ
អគ្គិសនីកម្ពុជា ទើបនឹងបញ្ចេញកំណែអាប់ឌែតកម្មវិធី EDC App ឡើងទៅកាន់ជំនាន់ថ្មី អនុញ្ញាតឲ្យសារធាណជនអាចភ្ជាប់ទំនាក់ទំនងងាយស្រួលជាងមុន និងផ្តល់ដំណឹងយ៉ាងសំបូរបែបក្នុងការស្វែងរក ឬតាមដានព័ត៌មាន និងស្នើសុំសេវាកម្មផ្សេងៗជាដើម។
មុខងារសំខាន់ៗមាននៅលើកម្មវិធី EDC APPS ដូចជា៖
•ស្នើសុំសេវាសុំភ្ជាប់ចរន្តអគ្គិសនីនិងសេវាកម្មផ្សេងៗតាមរយៈ Online
•ទូទាត់ថ្លៃសេវាផ្សេងៗដែលបានស្នើសុំតាមរយៈ Online ជាមួយធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូ
• ផ្តល់ព័ត៌មានវិក្កយបត្រដែលដែលបានទូទាត់រួចនិងការផុតកំណត់
•ពិនិត្យព័ត៌មានលម្អិតពីវិក្កយបត្រអគ្គិសនី
•ពត៌មាន ទូទៅ-ទាន់ហេតុការណ៍ និង វិជ្ជាជីវៈ
•តារាងតម្លៃបន្តចរន្ត បញ្ជីថ្លៃលក់អគ្គិសនី
•តារាងទូរស័ព្ទទំនាក់ទំនង
•សំណួរចំលើយអំពីអគ្គិសនីកម្ពុជា។
អាចដោនឡូតបាននៅទីនេះ Play Store | App Store ៕
រូបភាពដោយ៖ ជី សុផាត - Sophat Chy