• 2021-08-30 21:34:23
  • ព័ត៌មាន

មហិច្ឆតាធំ២របស់ Tim Cook មុនចូលនិវត្តន៍ និងជនបន្តវេនរបស់ Apple?

  • 2021-08-30 21:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននឹងដើរចេញពីតំណែង CEO របស់ Apple លោក Tim Cook ចង់បញ្ចប់គម្រោងធំៗពីរជាមុនសិន គឺមហិច្ឆតាផលិតឡានអគ្គិសនី ដែលអាចចេញលក់នៅឆ្នាំ២០២៥ និងឧបករណ៍ពាក់ក្បាល AR អាចចេញលក់នៅឆ្នាំ២០២២។ នេះបើយោងទៅតាមអ្នកសារព័ត៌មាន Mark Gurman បានចេញផ្សាយលើ Bloomberg។

តើ Tim Cook នឹងលែងធ្វើជា CEO ពិតប្រាកដឬ? អាចទៅរួច ប្រភពដដែលបានព្យាករណ៍ថា Tim Cook អាចចូលនិវត្តន៍នៅចន្លោះឆ្នាំ ២០២៥-២០២៨។ គេគួរដឹងថា កាលពីខែមេសា កន្លងទៅ Cook បានបញ្ជាក់ជាផ្លូវការថា គាត់ប្រហែលជាលែងធ្វើការឱ្យ Apple ក្នុងរយៈពេល ១០ឆ្នាំ ខាងមុខទៀត នៅក្នុងបទសម្ភាសន៍មួយលើ New York Times។

ដំណឹងនេះស្របគ្នានឹងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ត្បិតមានការចោទសួរជាច្រើន ថាតើនរណា ជាអ្នកបន្តវេនបន្ទាប់ពី Tim Cook?

បន្ថែមបន្តឱ្យអស់ចម្ងល់ ដោយកាលពីថ្ងៃទី២៨ ខែសីហា លោក Mark Gurman បានចេញផ្សាយលើ Bloomberg ថា ជនបន្តវេនជា CEO នឹងអាចជា លោក Jeff Williams ដែលកំពុងកាន់តំណែង ជាប្រធាននាយកប្រតិបត្តិ (COO) របស់ Apple បច្ចុប្បន្ន។

លោក Jeff Williams

គួរបញ្ជាក់ថា COO ជាតំណែងដូចគ្នាទៅតំណែងរបស់ Tim Cook កាលពី ១០ឆ្នាំមុន កាលពី Steve Jobs កំពុងកាន់តំណែងជា CEO របស់ Apple នៅឡើយ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ កុសល

មតិយោបល់
អត្ថបទថ្មី