• 2021-07-06 01:14:43
  • ព័ត៌មាន

បាត់មុខក្នុងពិភពគុនយូរ! NOKIA ទទួលគម្រោង NASA ធ្វើរឿងមួយនៅលើឋានព្រះចន្ទ

  • 2021-07-06 01:14:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ NASA បានជ្រើសរើសយកក្រុមហ៊ុន NOKIA ជាដៃគូមួយក្នុងគម្រោងនាពេលអនាគតគឺ គម្រោងអភិវឌ្ឃ​បច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីតភ្ជាប់និងតំឡើងបណ្ដាញសេវាអ៊ឺនធើណិតស្មាតហ្វូន នៅលើភពព្រះចន្ទ។

រូបតំណាង

មិនមែនមានតែ Nokia ផ្តាច់មុខឯកឯងទេ នៅមានក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិចចំនួន ១៣ ផ្សេងទៀតដែលមានឈ្មោះទទួលបានជាទឺកប្រាក់ជ័យលាភីសរុបគឺ ៣៧០ លានដុល្លារអាមេរិច។

ក្នុងនោះ NOKIA ទទួលបាន ១៤,១ លានដុល្លារអាមេរិក រីឯ SpaceX ទទួលបាន ៥៣,២ លានដុល្លារក្នុងបញ្ជីគម្រោងក្រុមហ៊ុនត្រូវអភិវឌ្ឃបច្ចេកវិទ្យាកម្រិតខ្ពស់ដែលជាផ្នែកមួយនៃគម្រោងអវកាស Artemis របស់ NASA ។

គម្រោងខាងលើនេះទៀតសោត Nokia និងក្រុមហ៊ុនទាំងអស់នោះ ត្រូវសហការគ្នាផ្តល់ជូននូវការតំឡើងបណ្ដាញដោយជោគជ័យ ទាំងបញ្ជូនទិន្នន័យទៅមក ភ្ជាប់មនុស្សយន្តឬរ៉ូបូតដើម្បីធ្វើការ និងភ្ជាប់ទំនាក់ទំនងតាមរយៈសំឡេងនិងវីដេអូ ជាមួយអវកាសយានិកផ្ទាល់។ គម្រោងនេះនឹងដំណើការនៅឆ្នាំ ២០២៤ ខាងមុខ។

ចំណុចពិសេសដែល NOKIA មានក្នុងដៃគឺ កំពុងសាងកេរ្តិ៍ឈ្មោះជាក្រុមហ៊ុនស្ដង់ដារមួយថ្មីក្នុងចំណោមក្រុមហ៊ុនធំៗដទៃ បច្ចុប្បន្នតំឡើងប្រព័ន្ធបណ្ដាញទូទាំងនៅអាមេរិចនិងអឺរ៉ុប។

ដោយឡែកឈ្មោះ Nokia Phone ឯណោះវិញលក់ឲ្យ HMD ស្ថិតក្រោមការគ្រប់គ្រងរបស់សេដ្ឋីចិនបាត់ទៅហើយ៕

អត្ថបទ៖ រក្សា

មតិយោបល់
អត្ថបទថ្មី