- 2021-04-26 18:51:16
- ព័ត៌មាន
Instagram មាន filter មួយដែលធ្វើឲ្យប្រជាជនថៃ ខឹងខ្លាំង
- 2021-04-26 18:51:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Instagram មាន filter មួយដែលធ្វើឲ្យប្រជាជនថៃ ខឹងខ្លាំង
ចន្លោះមិនឃើញ
នៅលើ Instagram និង Snapchat គេឃើញមាន Filter ថ្មីមួយ ជារូបព្រះពុទ្ធបដិមា ត្រូវបានសិស្សសាលាថៃជាច្រើន យកមកផុសជាលក្ខណៈលេងសើច ដែលទង្វើនេះត្រូវបានសមាគមអ្នកកាន់ព្រះពុទ្ធសាសនាវ័យក្មេងនៃប្រទេសថៃ បានផ្ទុះកំហឹងនិងប្រកាសសុំឲ្យបិទចោលជាបន្ទាន់។
Filter មានរូបព្រះពុទ្ធ ត្រូវបានបង្កើតដោយជនជាតិជប៉ុនម្នាក់ដែលមានគណនី IG ឈ្មោះ Bma_Japan។ លោកបានឲ្យប្រាប់សារព័ត៌មានថា ខ្ញុំបានទទួលសារជាច្រើនពីប្រជាជនថៃ ដែលចង់ឲ្យលុប filter នេះចេញ។
គណនីដដែលខាងលើបានបន្ថែមថា ខ្ញុំបង្កើតឡើងសម្រាប់តែប្រជាជនជប៉ុនប៉ុណ្ណោះ។ នៅជប៉ុនមានគំនូរជីវចលល្បីៗជារូបព្រះពុទ្ធ និងគ្រិស្តដែរ ខណៈដែលប្រជាជនជប៉ុន មិនគិតដូច្នេះទេ ពួកគេគិតថាជារូបភាពសិល្បៈកម្សាន្តប៉ុណ្ណោះ។
បញ្ជាក់ដែរថា Line ក៏ធ្លាប់បានចេញ Sticker រូបព្រះពុទ្ធកាលពីឆ្នាំ ២០១៤ តែត្រូវបានរដ្ឋាភិបាលថៃ បានស្នើឲ្យបិទចោល មិនឲ្យមានលើ Sticker Store នោះទេ៕