/Inter-27/606156ba53349_1616991900_medium.jpg)
- 2021-03-28 21:40:35
- ព័ត៌មាន
ប្រទេស ១៦៥ កំពុងប្រើ GPS ចិនចាប់ទីតាំងច្បាស់ជាង ២ តឹកឯណោះ
- 2021-03-28 21:40:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេស ១៦៥ កំពុងប្រើ GPS ចិនចាប់ទីតាំងច្បាស់ជាង ២ តឹកឯណោះ
ចន្លោះមិនឃើញ
កម្មវិធីចិនមួយមានឈ្មោះថា Beidu មាននាទីសឹងតែដូចគ្នាទាំងស្រុងទៅនឹងកម្មវិធី GPS របស់សហរដ្ឋអាមេរិក។ កម្មវិធី BeiDou Navigation Satellite System ត្រូវបានគេចុះផ្សាយថា មានប្រទេសចំនួនច្រើនជាង ១៦៥ លើពិភពលោកហើយក្នុងចំណោម ១៩៥ ប្រទេសកំពុងប្រើប្រាស់វា។
ក្រៅពីប្រទេសចិនខ្លួនឯង ក្នុងនោះឈ្មោះដែលគេដឹងច្បាស់គឺ ប៉ាគីស្ថាន ក្លាយជាប្រទេសដំបូងគេដាក់ឲ្យប្រើប្រាស់ផ្លូវការតាំងពីឆ្នាំ ២០១៣ បន្ទាប់មកប្រទេស ព្រុយណេ និងប្រទេសផ្សេងៗទៀត។
ត្បិតថាទើបកើតនៅឆ្នាំ ២០១១ ក៏ពិតមែនតែ Beidu របស់ចិនមានសមត្ថភាពពិសេសអាចចាប់ទីតាំងច្បាស់ជាង ២ តឹក(20cm)បើធៀបនឹងកម្មវិធី GPS នៅពេលយកមកប្រើប្រាស់ជាក់ស្ដែងដូចជា៖ រថយន្តអគ្គិសនីចិន ឬម៉ូតូដឹកជញ្ជូនអាហារ(Fast food delivery) ដែលជាទិន្នន័យអ្នកស្រាវជ្រាវគួរឲ្យទុកចិត្តមួយ។
បច្ចេកវិទ្យា GPS ចិនមានសារៈសំខាន់ដល់ជីវភាពប្រចាំថ្ងៃជាច្រើន ជាពិសេសគឺ 'គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ' ដែលអនុម័តដោយប្រធានាធិបតី ចិន ។ តាមរយៈប្រព័ន្ធផ្កាយរណបផ្ទាល់ខ្លួន មកទល់ពេលនេះ ចិន បានបាញ់បង្ហោះផ្កាយរណប Beidu ចូលគន្លងតារាវិថីនៅទីអវកាសចំនួន ៥៥ រួចមកហើយដែលគ្រប់ដណ្តប់ទូទាំងប្រទេសចិន ស្ទើរតែមួយផ្នែកធំនៃពិភពលោកបើធៀបនឹង GPS អាមេរិក។
ជម្រាបជូនផងដែរថា ក្រោយពេលជោគជ័យលើប្រព័ន្ធផ្កាយរណបនេះ ចិន បានធ្វើប្រតិបត្តិការធំជាងគេគឺ បេសកម្មបាញ់បង្ហោះយានអវកាសចូលទីងងឹតបំផុតនៃផ្ទៃព្រះចន្ទដោយជោគជ័យកាលពីឆ្នាំ ២០១៩ កន្លងទៅនិងបេសកម្មថ្មីៗដែល ចិន កំពុងអភិវឌ្ឍន៍កម្មវិធីអវកាសប្រជែងជាមួយ អាមេរិក និងរុស្ស៊ី៕