
- ពុធ, 17 មីនា 2021 01:33
- ព័ត៌មាន
ចាប់សិស្សវិទ្យាល័យញាត់គុក៣ឆ្នាំធ្លាប់ហេគ Apple, Elon Musk និង Bill Gate
- ពុធ, 17 មីនា 2021 01:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់សិស្សវិទ្យាល័យញាត់គុក៣ឆ្នាំធ្លាប់ហេគ Apple, Elon Musk និង Bill Gate
ចន្លោះមិនឃើញ
សិស្សសាលាវ័យ ១៧ឆ្នាំម្នាក់ឈ្មោះ Graham Ivan Clark រៀននៅវិទ្យាល័យ Gaither នៅរដ្ឋហ្លរីដាសហរដ្ឋអារិច ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការកាត់ក្តីសម្រេចឲ្យជាប់ឃុំរយៈពេលបីឆ្នាំពីបទជាប់ចោទពាក់ព័ន្ធនឹងការវាយប្រហារដោយខុសច្បាប់(Hack)ចូលទៅក្នុងបណ្ដាញសង្គម Twitter កាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។
បើយោងទៅតាមកិច្ចព្រមព្រៀងនៃការប្តឹងផ្តល់គឺមិនឱ្យគេប្រើកុំព្យូទ័រដោយគ្មានការអនុញ្ញាតទៀតនោះទេ ដោយសារតែយុវជនខាងលើជាឧក្រិដ្ឋជនអ៊ីនធឺណិត។
រឿងក្តីរបស់យុវជនជំនាញអ៊ិនធើណិតរូបនេះ ត្រូវគេចោទថាជាមេខ្លោងបានវាយប្រហារទៅលើគណនី Twitter បុគ្គលល្បីៗច្រើនជាង ១៣០ និងថែមទាំងបានបន្លំយកលុយពីអ្នកប្រើប្រាស់ក្នុងបណ្ដាញសង្គមនេះបានប្រមាណ ១០ ម៉ឺនដុល្លារតាមរយៈ Bitcoin ។
លើសពីនេះទៀតក៏នៅមានក្រុមហ៊ុនធំៗ និងគណនីបុគ្គលល្បីៗជាច្រើនបានរងគ្រោះដូចជា Twitter របស់ ក្រុមហ៊ុន Apple, CEO របស់ Tesla លោក Elon Musk, ក្រុមហ៊ុន Uber គណនីអតីតប្រធានាធិបតី Barack Obama, CEO Microsoft លោក Bill Gats, CEO Amazon លោក Jeff Bezos លោក Warren Buffet គណនីតារាល្បី Kim Kardashian កីឡាប្រដាល់ Floyd Mayweather និងប្រធានាធិបតីអាមេរិចបច្ចុប្បន្ន Joe Biden ជាដើម។
ចេតនាក្នុងការហេគរបស់យុវជនខាងលើ គឺដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ Twitter និងលួចយកលុយ Bitcoin ជាពិសេសគឺខ្ចីដៃគណនីបុគ្គលល្បីៗខាងលើ ឬក្រុមហ៊ុនធំៗ ដើម្បីបោកបញ្ឆោតអ្នកលេង Twitter តែម្ដង៕