
- 2021-03-04 19:04:05
- ព័ត៌មាន
ទៅមុខទៀតហើយ! VinFast នឹងផលិតអាគុយឡានអគ្គិសនីខ្លួនឯង នៅវៀតណាម
- 2021-03-04 19:04:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅមុខទៀតហើយ! VinFast នឹងផលិតអាគុយឡានអគ្គិសនីខ្លួនឯង នៅវៀតណាម
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន ProLogium Technology របស់តៃវ៉ាន់ ស្តីពីការផលិតអាគុយសម្រាប់រថយន្តអគ្គិសនីនៅប្រទេសវៀតណាម។
យោងតាមអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានៅថ្ងៃពុធកន្លងទៅនេះ ភាគីទាំងពីរនឹងបង្កើតក្រុមហ៊ុនរួមគ្នាដើម្បីផលិតអាគុយ (solid-state batteries) សម្រាប់រថយន្តអគ្គិសនី។ ការបណ្តាក់ទុនរួមគ្នានេះ នឹងផ្តល់សិទ្ធិឲ្យ VinFast ប្រើប្រាស់បច្ចេកវិទ្យាដំឡើងបណ្តុំអាគុយរបស់ក្រុមហ៊ុន ProLogium។
វាគឺជាជំហានយុទ្ធសាស្ត្រសម្រាប់ក្រុមហ៊ុន VinFast ក្នុងការគ្រប់គ្រងបច្ចេកវិទ្យាអាគុយសម្រាប់យានយន្តអគ្គិសនី ដោយចាក់គ្រឹះសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍយានយន្តអគ្គិសនីឆ្លាតវៃ និងទំនើប សម្រាប់ពេលអនាគត។
គួរឲ្យដឹងដែរថា ក្រុមហ៊ុន ProLogium ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ហើយក៏ជាក្រុមហ៊ុនផលិតអាគុយ (solid-state battery) ឈានមុខគេលើពិភពលោកផងដែរ។ ជាមួយគ្នានេះ តាមរយៈការប្រើប្រាស់អាគុយ (solid-state batteries) រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន VinFast នឹងអាចបើកបរបានចម្ងាយឆ្ងាយជាងមុន, កាត់បន្ថយរយៈពេលសាកភ្លើង និងបន្ថែមចំនួនដងដែលពួកវាអាចសាកភ្លើងបាន៕