/602f1f11e7797_1613700840_medium.jpg)
- 2021-03-01 17:50:00
- ព័ត៌មាន
Mano Gaming ចង់សម្រេចគោលដៅមួយឲ្យបាន មុនពេលបញ្ចប់អាជីពជា Streamer
- 2021-03-01 17:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mano Gaming ចង់សម្រេចគោលដៅមួយឲ្យបាន មុនពេលបញ្ចប់អាជីពជា Streamer
ចន្លោះមិនឃើញ
បច្ចុប្បន្ន Mano Gaming គឺជា Streamer ដ៏ល្បីទាក់ទងជាមួយការផ្សាយផ្ទាល់ (live)លេងហ្គេមនៅលើហ្វេសប៊ុក និងជា Caster (អ្នកអធិប្បាយហ្គេម) កំពុងមានឈ្មោះបោះសម្លេង។ បច្ចុប្បន្នរូបគេលេចមុខស្ទើរតែរាល់ថ្ងៃនៅលើហ្វេសប៊ុក រួមជាមួយពាក្យសម្ដីនិយាយជាមួយហ្វេនរួសរាយផងដែរ។
Mano Gaming មានឈ្មោះពិតថា ធាង វ៉ាធិប អាយុ ២៤ ឆ្នាំចាប់ផ្តើមចូលចិត្តលេងហ្គេម ឬកីឡាអេឡិចត្រូនិកនេះតាំងក្មេងមកម្លេះ នឹងចាប់ផ្តើមប្រឡូកចូលក្នុងវិស័យ Streamer ធ្វើការ (live)លេងហ្គេមនៅលើហ្វេសប៊ុកតាំងពីដើមឆ្នាំ ២០២០ កន្លងទៅ។ ក្រៅពីអាជីពជា Streamer បច្ចុប្បន្ន ធាង វ៉ាធិប ក៏រកសុីតាម Online ដូចជាការ លក់ផលិតផលផ្សេងៗផងដែរ។
ធ្លាប់ជួបឧបសគ្គច្រើន និងពេលខ្លះធ្លាប់មានគំនិតចងបោះបង់ក៏មាន តែសម្រាប់អាជីពជា Streamer នេះយុវជនវ៉ាធិប បានឲ្យដឹងថា វាគឺជាការងារមួយដែលខ្លួនស្រលាញ់តាំងពីក្មេងអឺចឹងហើយ ក៏បានធ្វើឲ្យខ្លួនព្យាយាមធ្វើតស៊ូជម្នះរហូតទទួលបានការងារជាច្រើនក្នុងអាជីពជា Streamer នេះដែលបច្ចុប្បន្នអាចរកចំនូលបានគួរសម។
ទាក់ទងជាមួយអាជីពជា Streamer នេះដែរយុវជន វ៉ាធិប បានបន្ថែមទៀតថា ប្រហែលជាមិនអាចបោះបង់ចោលទេ ប៉ុន្តែនៅថ្ងៃមុខខ្លួនមានគម្រោងមួយចង់សម្រេចឲ្យបាន គឺចង់បើកហាងលក់គ្រឿងអេឡិចត្រូនិក ដូចជា សម្ភារ ទូរស័ព្ទ និងហ្គេម។ បើនៅតែមានអ្នកគាំទ្រដូចសព្វថ្ងៃ រូបគេនឹងនៅតែបន្តអាជីពមួយនេះដដែល។
រំឮកដែរថា Mano Gaming មុនក្លាយជា Streamer ពីមុនរូបគេជា Youtuber ម្នាក់ដែលធ្វើវីដេអូ Game បង្ហោះក្នុង YouTube ហើយក៏ធ្លាប់បានប្រឡូកចូលវិស័យ E-sport រៀបចំឡើងដោយក្រុមហ៊ុនក្នុងស្រុកដូចជាការប្រកួត Mobile Legend, Rules Of Survival, League of Legend, AK Onilne រួមនឹងហ្គេមជាច្រើនទៀត៕