
- 2019-03-15 21:30:00
- ព័ត៌មាន
មិនសរសើរមិនបាន និស្សិតភូមិន្ទបង្កើតម៉ាស៊ីន 3D Printing ដោយផ្ទាល់ដៃ
- 2019-03-15 21:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនសរសើរមិនបាន និស្សិតភូមិន្ទបង្កើតម៉ាស៊ីន 3D Printing ដោយផ្ទាល់ដៃ
ចន្លោះមិនឃើញ
ដោយសារតម្រូវការច្រើន និងតម្លៃនៃការព្រីនបែប 3D មានតម្លៃថ្លៃផងនោះ ក្រុមនិស្សិតផ្នែកដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរួមគ្នាផលិតម៉ាស៊ីន 3D Printing ដោយផ្ទាល់ដៃ ដែលមានសមត្ថភាពអាចព្រីនបាន មិនចាញ់ម៉ាស៊ីនធំតម្លៃថ្លៃនោះទេ។
សមាជិកម្នាក់នៃក្រុមនិស្សិត ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ បានឲ្យដឹងថា ក្រុមពួកគេចំណាយពេល ៣ ខែដើម្បីអាចផលិតចេញជារូបរាងបាន។ ចំណែកសម្ភារៈខាងសាលាជាអ្នកជួយសម្រួលទិញយកមកពីក្រៅប្រទេស ដែលតម្លៃនៃផ្នែកតូចៗនោះ មិនត្រូវបានទម្លាយឲ្យដឹងទេ។
ជាពិសេសបើអ្នកចង់មកមើលផ្ទាល់អាច នៅក្នុងពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិលើកដំបូងនិងធំបំផុតប្រចាំឆ្នាំ ២០១៩ ដែលកំពុងប្រារព្ធធ្វើនៅកោះពេជ្រ ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិនាឆ្នាំ ២០១៩។
តោះ! ចង់ដឹងថាម៉ាស៊ីន 3D នេះឡូយប៉ុណ្ណាអាចមើលវីដេអូខាងក្រោម៖