• ពុធ, 27 មេសា 2022 01:03
  • ចំណេះដឹង

៣កម្មវិធីល្បីៗ Android គ្មានផ្លូវយកឈ្នះ iOS បើធៀបទៅ ដូចយកពងមាន់ជល់នឹងថ្ម

  • ពុធ, 27 មេសា 2022 01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីជួញដូរដ៏ល្បីចំនួន៣ បើយក Android មកធៀបនឹង iOS ដូចយក ពងមាន់មកជល់នឹងថ្ម ដែលវាគឺពិបាកប្រើចំពោះ User ពិសេសទៅលើមុខងារ គូសវាស តែម្ដង។

កម្មវិធីទាំង ៣ នេះមានដូចជា៖

១. កម្មវិធី MT4 (MetaTrader 4) សម្រាប់ជួញដូចហាងឆេងពិភពលោក Forex។

កម្មវិធី MT4

២. កម្មវិធី Binance សម្រាប់ជួញដូរគ្រីបតូ វាជាទីផ្សារជួញដូរលេខរៀងទី១ (ប្រភព CoinMarketCap)។

កម្មវិធី Binance

៣. កម្មវិធី TradingView សម្រាប់មើល និងវិភាគទីផ្សារ Forex ភាគហ៊ុន គ្រីបតូ ដោយមានឧបករណ៍ជំនួយជាច្រើន និងសម្បូរបែប។

កម្មវិធី TradingView

គួរបញ្ជាក់ថា កម្មវិធីទាំង៣ កំពុងពេញនិយមពីសំណាក់អ្នកជួញដូរ និងអ្នកវិនិយោគ ទូទាំងពិភពលោក។

កម្មវិធីនីមួយៗ ក្រៅពីមើលរបាយការណ៍ទីផ្សារ គឺមានការគូរវាសផ្សេងៗដើម្បីវិភាគ ប៉ុន្ដែចលនាប៉ះបញ្ជារ និងការគូសវាសទូទៅ នៅលើ iOS វាដំណើរការប្រសើរ និងឆ្លាតវៃជាងការប្រើលើ Android មិនថាធៀបនឹងស្មាតហ្វូនកំពូលចុងក្រោយ ឬស្មាតហ្វូនមានប៊ិចជំនួយនោះឡើយ៕

អត្ថបទ៖ កុសល

មតិយោបល់
អត្ថបទថ្មី