- 2022-04-06 01:47:13
- ផលិតផលថ្មី
មកមើលរូបរាង Lexus LX 600 ស៊េរីឆ្នាំ២០២២ មួយគ្រឿងដំបូងនៅខ្មែរ (មានវីដេអូ)!
- 2022-04-06 01:47:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលរូបរាង Lexus LX 600 ស៊េរីឆ្នាំ២០២២ មួយគ្រឿងដំបូងនៅខ្មែរ (មានវីដេអូ)!
ចន្លោះមិនឃើញ
Lexus LX 600 ស៊េរីឆ្នាំ២០២២ គឺជាកំពូលរថយន្ត SUV ត្រូវបានប្រកាសចេញជាផ្លូវការបានធ្វើឲ្យកក្រើកពិភពអ្នកតាមដានរថយន្តទាំងនៅបរទេសនិងកម្ពុជា វាកំពុងដាក់កក់ និងដាក់លក់នៅទីផ្សារបរទេស។
កំពូលរថយន្ត SUV របស់ Lexus គឺ LX600 ឆ្នាំ២០២២ ត្រូវបានប្រកាសចេញជាផ្លូវការកាលពីខែតុលា ឆ្នាំ២០២១។ ថ្មីៗនេះនៅកម្ពុជាក៏ត្រូវបានឃ្លាំងលក់រថយន្ត Hengheng Auto បានទម្លាក់ មួយគ្រឿងហើយនៅខ្មែរ។ វីដេអូបង្ហាញពីការមកដល់ Lexus គឺ LX600 “Signature” ឆ្នាំ២០២២ ខាងក្រោម៖
Lexus គឺ LX600 ឆ្នាំ២០២២ ប្រើម៉ាស៊ីនសាំង V6 Twin-turbo ចំណុះ ៣,៥លីត្រ កម្លាំងបានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញូ៊វតុនម៉ែត្រ។ វាបំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រងហ្វ្រាំងអេឡិចត្រូនិច ECB, ចង្កូតកម្លាំងអេឡិចត្រិច (EPS), ប្រព័ន្ធគ្រប់គ្រងកម្ពស់សកម្ម (AHC) និងប្រព័ន្ធបូម (AVS)។ ក្រៅពីនេះ គឺមានប្រព័ន្ធ CRAWL CONTROL, ប្រព័ន្ធ ហ្វ្រាំងជំនួយមិនឱ្យរអិលថយក្រោយ ពេលឡើងចំណោត និង ប្រព័ន្ធកាមេ៉រា ដែលជួយឱ្យអ្នកបើកបរមើលឃើញស្ថានភាពជុំវិញរថយន្ត៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕