• 2022-04-05 19:50:07
  • ចំណេះដឹង

កប់នៅប៉ុណ្ណឹង! App អេស៊ីលីដាទាន់ចិត្ត ទោះទូរសព្ទអស់លុយនៅតែអាចប្រើកម្មវិធីបានធម្មតា

  • 2022-04-05 19:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេស៊ីលីដាទើបដាក់ឱ្យប្រើមុខងារថ្មីដំបូងគេនៅក្នុងស្រុក ទោះទូរសព្ទអ្នកប្រើអត់មានអ៊ីនធឺណិត ឬទូរសព្ទអស់លុយ អ្នកនៅតែអាចប្រើប្រាស់ កម្មវិធីធនាគារអេស៊ីលីដាទាន់ចិត្ត បានធម្មតា។

តាមរយៈការតេសផ្ទាល់ ខ្ញុំសាកប្រើស៊ីមដែលអស់លុយ ហើយបើកកម្មវិធីអេស៊ីលីដា សាកប្រើសេវាកម្មផ្សេងៗ ឃើញថាវាដំណើរការបានរលូន ដូចទូរសព្ទមានអ៊ីនធឺណិតដូចច្នោះដែរ។

ប៉ុន្ដែគួរឱ្យស្ដាយ បច្ចុប្បន្នមុខងារពិសេសនេះ អាចដំណើរការបានតែលើ ស៊ីមកាត Smart តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា កម្មវិធីអេស៊ីលីដាទាន់ចិត្ត ក៏អាចដកប្រាក់តាមទូរសព្ទដោយមិនប្រើកាតផងដែរ តាមរយៈមុខងារពីរ គឺមុខងារដកប្រាក់រហ័ស (Quick Cash) និងដកតាមអេស៊ីលីដាម៉ូបាល ដោយប្រើលេខទូរសព្ទ៕

អត្ថបទ៖ កុសល

មតិយោបល់
អត្ថបទថ្មី