• 2022-04-05 19:24:54
  • ផលិតផលថ្មី

ផ្អើលខ្លាំង! Lexus ដាក់ចង្កូតអ៊ីចឹងៗលើឡាន​អគ្គិសនី ដឹងមាន​អ្នកហ៊ានទិញអត់

  • 2022-04-05 19:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុងឆ្នាំកន្លងទៅ Lexus ទម្លាយ​រូបរាង​ខាងក្រៅ​រថយន្តអគ្គិសនី​ទីមួយ​របស់ខ្លួនម៉ូដែល RZ 450e ដែល​ត្រូវបាន​ឌីហ្សាញ​ជា​រថយន្ត​បែបអនាគត​ ​មាន​ភាពប្រណីតខ្លាំង ពិសេស​ផ្នែក​ខាងមុខ​រចនា​ជារាងច្រមុះ​ត្រីឆ្លាម បំពាក់​ជាមួយ​ចង្កៀង​ស្រួច LED និង​មាន​ប៉ាណា spindle grille ដែល​ Leuxs ច្រើនតែ​បំពាក់​លើ​រថយន្ត​ខ្លួន។

ទើបតែ​ពេលនេះ Lexus ក៏បាន​បញ្ចេញ​ថែមទៀតនូវរូបភាព​ផ្នែក​ខាងក្នុង​រថយន្ត​ ដែល​គេ​ចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ចង្កូតរថយន្ត​មួយកំណាត់ ឬហៅថា Yoke-Style Steering Wheel ដែល​គេ​បានឃើញរួច​មកហើយ​នៅលើរថយន្ត Tesla Model S Plaid។ ក្រៅពីនោះ គឺ​ឃើញ​មាន​កុងទ័រឌីជីថល និង​ប្រព័ន្ធកម្សាន្ត Touchscreen ហើយ​ចង្កឹះលេខ​ត្រូវបានឌីហ្សាញ​បែបប្រណិត​ថ្មី។

ទោះជាយ៉ាងណា Lexus មិន​បញ្ជាក់​លម្អិតអ្វីសោះឡើយ ក្រៅតែ​បង្ហោះរូបភាពខាងលើ ប៉ុន្តែយើង​នឹង​ដឹង​បន្ថែម​ទៀត​ពីវា ពោលគឺ​នៅពេល​ Lexus ប្រកាស​ជាផ្លូវការ​នៅថ្ងៃទី២០មេសាខាងមុខ។

បើតាម​ព័ត៌មាន​លេចធ្លាយ​កន្លងមកឱ្យដឹងថា Lexus RZ 450e នឹងត្រូវអភិវឌ្ឍ​ឡើង​លើគ្រោង​ឆ្អឹង e-TNGA ដូចរថយន្ត bZ4X របស់ Toyota និង Solterra របស់ Subaru ដែរ។ រថយន្តនេះ​អាច​មាន​កម្លាំងម៉ាស៊ីនខ្លាំង ៥៣៦សេះ ដោយជាន់ពីល្បឿន ០ ទៅ ១០០គ.ម/ម៉ ប្រើពេលតែ ៣វិនាទី និង​មាន​អាគុយធំ ៩០គីឡូវ៉ាត់ម៉ោង ហើយ​ពេល​សាកភ្លើង​ពេញម្តង អាចធ្វើដំណើរបានដល់ចម្ងាយ ៦០០គីឡូម៉ែត្រ។ វាក៏នឹងភ្ជាប់​មក​ជាមួយ​ដុំសាកលឿនផងដែរ៕

អត្ថបទ៖ សំភី

មតិយោបល់
អត្ថបទថ្មី