
- 2022-04-03 19:28:08
- ចំណេះដឹង
ឧបករណ៍មួយប្រភេទនេះរបស់ Apple ម៉ៅដាច់សឹងមួយតារាងពិន្ទុតេស្ត AnTuTu
- 2022-04-03 19:28:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧបករណ៍មួយប្រភេទនេះរបស់ Apple ម៉ៅដាច់សឹងមួយតារាងពិន្ទុតេស្ត AnTuTu
ចន្លោះមិនឃើញ
និយាយពីរឿងកម្លាំងម៉ាស៊ីន បើយើងប្រៀបធៀបឧបករណ៍ ដែលដំណើរការដោយប្រព័ន្ធប្រត្តិបត្តិការខុសគ្នានោះ ពិន្ទុដែលទទួលបាន គឺប្រហែលជាមិនអាចវិនិច្ឆ័យបានឡើយ។ តួរយ៉ាង ក្រុមហ៊ុនកម្មវិធីតេស្តល្បឿនស្មាតហ្វូន AnTuTu ក៏បានបែងចែកដាច់រវាង Android និង IOS ក្នុងតារាងពិន្ទុខ្ពស់ទាំង១០ ផងដែរ។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុន AnTuTu បានបញ្ចេញតារាងឧបករណ៍កំពូល Android ដែលឈរលើគេទាំង ១០ មកប្រកាសជាសាធារណៈ ក្នុងនោះយើងឃើញមាន Red Magic 7 Pro ជាប់លេខ១ ទទួលបានពិន្ទុ ១ ០៣៧ ៣១៥ ពិន្ទុ អមដោយ iQOO 9 និង iQOO 9 Pro។
ដោយឡែកចំពោះឧបករណ៍ iOS វិញ ក្រុមហ៊ុនក៏បានប្រកាសចេញជាសាធារណៈផងដែរ។ ក្នុងនោះយើងឃើញថាត្រកូល iPad ស៊ីដាច់សឹងតែមួយតារាងទាំង ១០ទៅហើយ ដោយមានវត្តមាន iPhone តែ ២ ម៉ូឌែលប៉ុណ្ណោះគឺ 13 Pro Max និង 13 Pro ឈរជាប់គ្នានៅលេខរៀងទី ៥ និង ៦។ និយាយពីលេខរៀងទី១មកមុន iPad Pro 5 ដែលគេស្គាល់ថាជា iPad Pro M1 2021 ទំហំ ១២,៩អ៊ីញ ទទួលបានពិន្ទុ ១ ២១១ ៩៣២ ពិន្ទុ ហែហមដោយ iPad Pro M1 2021 ១១អ៊ីញ ទទួលបាន ១ ១៨៧ ៥០៧ ពិន្ទុ និងលេខ ៣ iPad Air 5 M1 ដែលទើបចេញក្តៅៗនេះ ១ ០៧១ ៥៣២ ពិន្ទុ។
ចំណាត់ថ្នាក់លេខ ៤ រាងចម្លែកបន្តិចគឺ iPad Pro ១២,៩អ៊ីញ ដែលចេញតាំងពីឆ្នាំ ២០១៨ មកម្លេះ ប៉ុន្តែបែជាទទួលបានពិន្ទុលើស iPhone 13 Pro ទៅទៀត ពោលគឺ ៨៤៩ ២៩៧ ពិន្ទុ។ ហើយចំពោះលេខរៀងទី ៧ ៨ ៩ និង ១០ គឺបានទៅលើបេក្ខជនដែលមានឈ្មោះថា iPad Pro 4 ១២,៩អ៊ីញ (2020), iPad Pro 4 ១១អ៊ីញ (2020), iPad Mini 6 និង iPad Pro 3 ១១អ៊ីញ (2018)។
យោងតាមតារាងខាងលើនេះ យើងអាចវិភាគបានថា ត្រកូល iPad ពិតជាមានកម្លាំងខ្លាំងមែន ក្នុងចំណោមឧបករណ៍ iOS ទាំងអស់ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺ iPad ដែលចេញតាំងពីឆ្នាំ ២០១៨ នៅតែមានល្បឿនលឿនជាង iPhone 12 Series ទៅទៀត។ ហើយ Apple ពិតជាពូកែរៀបចំតម្លៃនៃឧបករណ៍របស់ខ្លួនមែន ដោយយើងឃើញថា iPad Pro និង iPad Air ប្រើឈីប M1 ដូចគ្នា ប៉ុន្តែពិន្ទុដែលទទួលបានរបស់ Air M1 គឺទាបជាង Pro M1។
គួរបញ្ជាក់ផងដែរថា ពិន្ទុនេះគឺវាយម្លៃទៅលើឧបករណ៍ដែលចេញត្រឹមខែមីនា ២០២២ នេះប៉ុណ្ណោះ៕