• 2022-03-30 19:28:46
  • ផលិតផលថ្មី

Lexus បែបចេញ TX550h+ ជំនួស​ត្រកូល​ឡាន​ចាស់​វស្សា GX មែនទែន​ហើយ

  • 2022-03-30 19:28:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus ត្រូវបាន​គេ​ជឿជាក់​ថា នឹង​បញ្ចេញ​រថយន្ត​ម៉ូដែល​ថ្មី TX550h+ ដោយវា​នឹង​ក្លាយ​ជាអ្នក​ជំនួស​តំណែង​ត្រកូល GX ដែល​មាន​កេរ្តិ៍ឈ្មោះជាយូរមកហើយ។

កាលពីថ្មីៗនេះ Toyota បាន​ដាក់​ពាក្យ​ស្នើសុំ​ស្លាកសញ្ញា​ពាណិជ្ជកម្មសម្រាប់​រថយន្ត TX550h+ នៅការិយាល័យ​ប៉ាតង់ និង​ស្លាកសញ្ញា​ពាណិជ្ជកម្មសហរដ្ឋអាមេរិក ដោយវាជាការដាក់ស្នើសុំ​ជាលើកទី៣ហើយសម្រាប់ត្រកូល TX បន្ទាប់ពី TX350 និង TX500h កាលពីឆ្នាំ​២០២០។

ជុំវិញ​រថយន្ត TX550h+ នេះ គេដឹងថា អក្សរ X គឺ​តំណាង​ឱ្យរថយន្ត​ថ្មី​ជាប្រភេទ SUV/Crossover ឯអក្សរ h គឺ​សំដៅ​លើការប្រើ​ម៉ាស៊ីន Hybrid ហើយបន្ថែមសញ្ញា (+) ទៀតនោះអាចពាក់ព័ន្ធ​នឹង​ការសាកភ្លើង។ ជារួមគេប៉ាន់ស្មានថា រថយន្ត​នេះ​ជា​ប្រភេទ SUV ប្រើ Plug-in Hybrid ហើយ​វាក៏នឹង​អាចមាន​ជម្រើស​ប្រើ Hybrid និង​សាំងសុទ្ធផងដែរ៕

អត្ថបទ៖ សំភី

មតិយោបល់
អត្ថបទថ្មី