
- 2022-03-06 19:18:30
- ផលិតផលថ្មី
Lexus CT 200h ចេញម៉ូដែលពិសេសចុងក្រោយ តម្លៃជាង ៣៦ ០០០ដុល្លារ
- 2022-03-06 19:18:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus CT 200h ចេញម៉ូដែលពិសេសចុងក្រោយ តម្លៃជាង ៣៦ ០០០ដុល្លារ
ចន្លោះមិនឃើញ
បន្ទាប់ពី Lexus ខកខានមិនបានចេញរថយន្ត CT 200h ប៉ុន្មានឆ្នាំមក ធ្វើឱ្យគេយល់ថារថយន្តនេះនឹងមិនត្រូវបានក្រុមហ៊ុនផលិតទៀតឡើយ ប៉ុន្តែអ្វីៗខុសពីការគិត ពោលគឺ Lexus មិនបានបំភ្លេចវាចោលទេ ដោយបានបញ្ចេញម៉ូដែលពិសេសថ្មីហៅថា Cherished Touring ដែលជាម៉ូដែលចុងក្រោយ មុនអស់ជីវិត។
រថយន្ត Lexus CT 200h Cherished Touring edition មានជម្រើសពណ៌២ គឺខ្មៅ (Graphite Black) និង ពណ៌ស (Sonic Quartz)។ រូបរាងរបស់វារក្សាដដែលទេទាំងមុខនិងក្រោយ ប៉ាណា Spindle ដែលជា Unique របស់ Lexus អំពូលកាត់អ័ព្ទ និងកាង។
ផ្នែកខាងក្នុងរថយន្ត បំពាក់ពូកស្បែកពិសេស (upholstery) ដែលមាន២ពណ៌ គឺខ្មៅខាងក្រោម និងខាងលើក្រហម ហើយជញ្ជាំងដៃទ្វារក៏មានពណ៌លាយដូចគ្នាដែរ។ ម៉ូដែលពិសេសនេះ មានមុខងារកម្តៅពូក និងដៃចង្កូត។
ជាមួយគ្នានេះ CT 200h ម៉ូដែលថ្មី ក៏បន្តមកជាមួយម៉ាស៊ីនស៊ីឡាំង៤ ចំណុះ ១,៨លីត្រ ផលិតបានកម្លាំង ៩៨សេះ និងកម្លាំងរមួល ១៤២ញ៉ូតុនម៉ែត្រ បន្ថែមជាមួយម៉ូទ័រអគ្គិសនី១ ផលិតបានកម្លាំង ៨០,៥សេះ និងកម្លាំងរមួល ២០៧ញ៉ូតុនម៉ែត្រ។
រថយន្ត CT 200h Cherished Touring edition ត្រូវបានដាក់លក់ក្នុងប្រទេសជប៉ុន តម្លៃប្រមាណជាង ៤,២២លានយ៉េន ឬជាង ៣៦ ០០០ដុល្លារអាមេរិក។
សូមរំលឹកថា Lexus បានដាក់បង្ហាញ CT 200h ជាលើកដំបូង ក្នុងពិព័រណ៌ Geneva Motor Show 2010 ហើយបញ្ចេញលក់ក្នុងឆ្នាំ២០១១។ នៅឆ្នាំ២០១៤ បន្ថែមប៉ាណា Spindle។ មកដល់ឆ្នាំ២០១៧ រថយន្តនេះត្រូវបានផ្អាកផលិតនិងលក់នៅអាមេរិក ប៉ុន្តែបន្តលក់នៅជប៉ុន និងអឺរ៉ុប។ នៅឆ្នាំ២០២០ Lexus ក៏សម្រេចបញ្ឈប់លក់រថយន្តនេះនៅអឺរ៉ុបតែម្តង៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕