/Inter35/621d7ea95a89d_1646100120_medium.jpg)
- 2022-02-28 21:32:51
- ផលិតផលថ្មី
Lexus LX 600 ស៊េរីឆ្នាំ២០២២ បើកឲ្យកុម្ម៉ង់ទីញនៅខ្មែរ តម្លៃមិនក្រោម ៣០ម៉ឺនដុល្លារ
- 2022-02-28 21:32:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus LX 600 ស៊េរីឆ្នាំ២០២២ បើកឲ្យកុម្ម៉ង់ទីញនៅខ្មែរ តម្លៃមិនក្រោម ៣០ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
Lexus LX 600 ស៊េរីឆ្នាំ២០២២ គឺជាកំពូលរថយន្ត SUV ត្រូវបានប្រកាសចេញជាផ្លូវការបានធ្វើឲ្យកក្រើកពិភពអ្នកតាមដានរថយន្តទាំងនៅបរទេសនិងកម្ពុជា វាកំពុងដាក់កក់ និងដាក់លក់នៅទីផ្សារបរទេស។ ងាកមកកម្ពុជាវិញ ពេលនេះមានហាងមួយចំនួនបានបើកទទួលកុម្ម៉ង់ផងដែរ។
កំពូលរថយន្ត SUV របស់ Lexus គឺ LX600 ឆ្នាំ២០២២ ត្រូវបានប្រកាសចេញជាផ្លូវការកាលពីខែតុលា ឆ្នាំ២០២១។ យ៉ាងណាមិញនៅកម្ពុជាក៏ត្រូវបានឃ្លាំងលក់រថយន្ត Hengheng Auto បានធ្វើការទទួលកុម្ម៉ង់ ក៏ប៉ុន្តែមិនបានបញ្ជាក់ពីតម្លៃច្បាស់ឡើង ដោយបង្ហាញត្រឹមខ្ទង់ជាង ៣០ម៉ឺនដុល្លារ ។ ក្នុងការបើកទទួលការកុម្ម៉ង់នេះក៏មិនបានបញ្ជាក់ពី ពណ៌ និង Option ណាមួយទេ។
រថយន្ត Iconic នេះ ប្រើម៉ាស៊ីនសាំង V6 Twin-turbo ចំណុះ ៣,៥លីត្រ កម្លាំងបានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញូ៊វតុនម៉ែត្រ។ វាបំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រងហ្វ្រាំងអេឡិចត្រូនិច ECB, ចង្កូតកម្លាំងអេឡិចត្រិច (EPS), ប្រព័ន្ធគ្រប់គ្រងកម្ពស់សកម្ម (AHC) និងប្រព័ន្ធបូម (AVS)។ ក្រៅពីនេះ គឺមានប្រព័ន្ធ CRAWL CONTROL, ប្រព័ន្ធ ហ្វ្រាំងជំនួយមិនឱ្យរអិលថយក្រោយ ពេលឡើងចំណោត និង ប្រព័ន្ធកាមេ៉រា ដែលជួយឱ្យអ្នកបើកបរមើលឃើញស្ថានភាពជុំវិញរថយន្ត៕
រូបភាព៖ Hengheng Auto