
- 2022-02-24 21:04:44
- ផលិតផលថ្មី
Realme បញ្ចេញទូរសព្ទកម្រិតថវិកា Narzo 50 បំពាក់មុខងារសមគួរ តម្លៃត្រឹម ១៧៣ដុល្លារ
- 2022-02-24 21:04:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Realme បញ្ចេញទូរសព្ទកម្រិតថវិកា Narzo 50 បំពាក់មុខងារសមគួរ តម្លៃត្រឹម ១៧៣ដុល្លារ
ចន្លោះមិនឃើញ
Realme ទើបបញ្ចេញទូរសព្ទកម្រិតថវិកា Narzo 50។ វាមានអេក្រង់ទំហំ ៦,៦អ៊ិញ 120Hz ប្រភេទ IPS LCD មានកម្រិតបង្ហាញ FHD+ មានមានលែនទម្លុះអេក្រង់មួយ ទំហំ 16MP សម្រាប់ថតរូប selfie។
ទូរសព្ទនេះបំពាក់បន្ទះឈីប MediaTek Helio G96 ប្រើ RAM 4/6GB ទំហំផ្ទុក 64/128GB និងអាចបន្ថែម microSD បាន។ ផ្នែកខាងក្រោយ ប្រើកាមេរ៉ា ៣គ្រាប់ មានលែនដើមទំហំ 50MP និងលែនពីរទៀត 2MP ជា macro និង depth សែនស័រ។
Narzo 50 ដំណើរការដោយ Android 11 និងស្រោបបន្ថែមដោយ Realm UI 2.0។ វាមានថាមថ្មទំហំ ៥០០០មីលីអំពែម៉ោង ទ្រទ្រង់ការសាក ៣៣វ៉ាត់។ បន្ថែមពីនេះ វាមានទ្រនាប់ស្គេនម្រាមដៃនៅចំហៀង និងប្រើរន្ធកាសស៊េរីមុនផងដែ។
Realme Narzo 50 មានពីរជម្រើសគឺ ពណ៌ទឹកសមុទ្រ និងខ្មៅ។ វាមានតម្លៃដាក់លក់ចាប់ពី ១៧៣ដុល្លារ 4/64GB និងមានវត្តមានលើទីផ្សារប្រទេសឥណ្ឌាជាមុន នៅថ្ងៃទី៣ ខែមីនា៕