
- 2022-02-24 21:00:59
- ផលិតផលថ្មី
ទីបំផុត ថេប្លេត Oppo ចេញជាផ្លូវការហើយ និងអាចប្រើប៊ិកបានទៀត
- 2022-02-24 21:00:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត ថេប្លេត Oppo ចេញជាផ្លូវការហើយ និងអាចប្រើប៊ិកបានទៀត
ចន្លោះមិនឃើញ
ដូចពាក្យចចាអារ៉ាមពិតមែន Oppo បានប្រកាសចេញនូវថេប្លេតដំបូងរបស់ខ្លួន មកលើទីផ្សារជាស្ថាពរ ជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំង អេក្រង់ល្បឿនលឿន និងអាចប្រើប្រាស់ជាមួយប៊ិក Stylus បាន។ ថេប្លេតនេះមានឈ្មោះថា Oppo Pad ដែលត្រូវបានប្រកាសចេញកាលពីយប់មិញជាមួយគ្នានឹងទូរសព្ទកំពូល Find X5 ផងដែរ។
ថេប្លេត Oppo Pad បំពាក់មកដោយអេក្រង់ ១១អ៊ីញ ប្រភេទ LTPO LCD អាចបង្ហាញរូបភាពបានកម្រិត 2560 × 1600 px ក្នុងល្បឿនលឿនកម្រិត 120Hz ជាពិសេសក៏គាំទ្រមុខងារ HDR ផងដែរ។ ដោយមានអេក្រង់ល្អហើយ ឧបករណ៍បំពងសំឡេងក៏ត្រូវតែល្អ នៅលើនេះវាមាន Speaker សរុប៤គ្រាប់នៅជុំវិញខ្លួនតែម្តង។ រូបរាងខាងក្រៅនៃអេក្រង់នេះ វាជាប្រភេទដែលមានគែមស្តើងគ្រប់ជ្រុង បង្កប់ដោយកាមេរ៉ាមុខមួយគ្រាប់ កម្រិត 8MP ហើយចំណែកផ្នែកខាងក្រោយ វាបំពាក់ដោយកាមេរ៉ាមួយគ្រាប់ទំហំ 13MP។
ចូលដល់ផ្នែកម៉ាស៊ិនវិញ វាដំណើរការដោយ CPU SD870 ជាមួយនឹងជម្រើស RAM6/8GB និងទំហំផ្ទុក 128/256GB ដំណើរការដោយប្រព័ន្ធប្រតិបត្តការ Android 11 ស្រោបដោយស្បែក Color OS ដែលផលិតពិតសេសសម្រាប់ថេប្លេត។ ជាមួយកម្លាំងម៉ាស៊ីនប៉ុននេះ វាទ្រទ្រង់ដោយថ្មទំហំ 8300mAh អាចសាកបញ្ចូលវិញក្នុងល្បឿន 30W។
ដោយសារវាជាថេប្លេត ដូច្នេះហើយមុខងារប៊ិក ក៏មិនអាចខ្វះបានដែរ ដោយ Oppo ក៏បានបញ្ចេញប៊ិកផ្ទាល់របស់ថេប្លេតនេះដែរ ដោយតួរខ្លួនរបស់វាជាដែកឆក់ភ្ជាប់ជាមួយនឹងតួរថេប្លេត និងអាចសាកថ្មដោយឥតខ្សែពីតួថេប្លេតបាន និងស្កាល់សម្ពាធបានដល់ទៅ 4096កម្រិត។
ថេប្លេតនេះត្រូវបានដាក់លក់នៅក្នុងប្រទេសចិននាថ្ងៃទី៣ ខែមីនា ខាងមុខក្នុងតម្លៃប្រហែល ៣៦៣ដុល្លារឡើងទៅ ហើយសម្រាប់ប៊ិក និងស្រោមក្តារចុច Oppo នឹងដាក់លក់ក្នុងតម្លៃសរុប ១៤០ដុល្លារ៕