
- 2022-02-20 18:48:43
- ផលិតផលថ្មី
Oppo ទំនងជាចេញថេប្លេតថ្មីថ្ងៃទី២៤កុម្ភៈ ជាមួយនឹងជម្រើសអេក្រង់ដល់ទៅ២ទំហំ
- 2022-02-20 18:48:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Oppo ទំនងជាចេញថេប្លេតថ្មីថ្ងៃទី២៤កុម្ភៈ ជាមួយនឹងជម្រើសអេក្រង់ដល់ទៅ២ទំហំ
ចន្លោះមិនឃើញ
កន្លងមក ក្រុមហ៊ុនអេឡិកត្រូនិក BBK ដែលរួមមានម៉ាកសញ្ញាទូរសព្ទ Oppo, Vivo, OnePlus និង Real me ជាដើមនោះ កំពុងតែដុតដៃដុតជើងក្នុងការបញ្ចេញថេប្លេត មកលើទីផ្សារ។ ជាក់ស្តែង យើងឃើញមានតែ Realme ប៉ុណ្ណោះ ដែលបានបញ្ចេញនូវថេប្លេត Realme Pad ហើយក្រៅពីនេះ Oppo និង Oneplus គឺទទួលបានតែព័ត៌មានចចាអារ៉ាមប៉ុណ្ណោះ។
ទន្ទឹមនឹងនោះ ប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថា Oppo គ្រោងនឹងបញ្ចេញ Oppo Pad នៅក្នុងព្រឹត្តការណ៍ ២៤កុម្ភៈខាងមុខ ជាមួយនឹងទូរសព្ទកំពូល Find X5 និងនាឡិកាឆ្លាតជំនាន់ថ្មី។ ថេប្លេតនេះ នឹងមិនខុសពីថេប្លេតដទៃ ដែលកំពុងលក់សព្វថ្ងៃទេ ដោយវាមានគែមអេក្រង់ខ្លី ទំហំអេក្រង់មានពីរជម្រើសគឺ ១១អ៊ីញ និង១២,៦អ៊ីញ ដែលជាប្រភេទអេក្រង់ល្បឿនលឿនកម្រិត 120Hz។
ដោយឡែក ចំពោះកម្លាំងម៉ាស៊ីនយ៉ាងណានោះ នៅមិនទាន់មានព័ត៌មានបញ្ជាក់ច្បាស់នោះទេ ប៉ុន្តែគេគ្រាន់តែដឹងថាវានឹងបំពាក់ដោយ RAM 8GB ឬ 12GB ជាមួយនឹងកម្លាំងថ្មប្រហែល 8000mAh។
គួរបញ្ជាក់ផងដែរថា ថេប្លេតនេះទំនងជានឹងក្លាយជាគូប្រគួតដ៏ធំរបស់ថេប្លេតរបស់ក្រុមហ៊ុន Huawei គឺ MadPad11 ឬ MadPad 12Pro ជាដើម។ ថេប្លេតនេះក៏ប្រហែលជាគាំទ្រការប្រើប្រាស់ប៊ិក Stylus ផងដែរ៕