
- ពុធ, 16 កុម្ភៈ 2022 20:05
- ផលិតផលថ្មី
Realme បង្កើតបងប្អូនភ្លោះ 9 Pro និង Pro+ ប្រើតួខ្លួនអាចប្ដូរពណ៌បាន មានលែនធំដូចម៉ូឌែលខ្ពស់ តែតម្លៃវិញសមរម្យ
- ពុធ, 16 កុម្ភៈ 2022 20:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Realme បង្កើតបងប្អូនភ្លោះ 9 Pro និង Pro+ ប្រើតួខ្លួនអាចប្ដូរពណ៌បាន មានលែនធំដូចម៉ូឌែលខ្ពស់ តែតម្លៃវិញសមរម្យ
ចន្លោះមិនឃើញ
Realme ទើបតែបញ្ចេញទូរសព្ទចុងក្រោយបង្អស់របស់ខ្លួន Realme 9 Pro និងបងប្អូនបង្កើត Realme 9 Pro+ ទាំងពីរនេះភ្ជាប់មកជាមួយបន្ទះឈីបកម្រិតមធ្យម ថ្មធំ សាកថ្មលឿន ហើយម៉ូឌែល Pro+ មានកាមេរ៉ាទំហំធំ 50MP។
Realme 9 Pro+ ប្រើអេក្រង់ ៦,៤៣អ៊ិញ ប្រភេទ AMOLED កម្រិតបង្ហាញ Full HD+ និង 90Hz refresh rate។ អេក្រង់នេះប្រើទ្រនាប់ស្គេនម្រាមដៃ និងអាចវាស់ចង្វាក់បេះដូងបានផងដែរ។ វាប្រើបន្ទះឈីប Dimensity 920 ទ្រទ្រង់សេវា 5G មាន RAM 6/8GB ទំហំផ្ទុក 128/256GB។
Realme 9 Pro+ ប្រើកាមេរ៉ាក្រោយ៣គ្រាប់ លែនដើមទំហំ 50MP ជាសែនស័រ Sony IMX766 f/1.8 lens ដែរសែនស័រនេះគេឃើញមានប្រើនៅលើទូរសព្ទកំពូលដូចជា Oppo Find X3 Pro និង Realme GT 2 Pro ផងដែរ។ រីឯលែនពីរគ្រាប់ទៀត ទំហំ 8MP f/2.2 ជាលែន ultrawide និង 2MP f/2.4 ជាលែន macro។ ចំពោះកាមេរ៉ាមុខវិញ ជាលែនទម្លុះអេក្រង់ដាំនៅខាងឆ្វេង ទំហំ 16MP។
ទូរសព្ទនេះមានបីពណ៌ គឺ Aurora Green និង Midnight Black ហើយពណ៌គួរឱ្យចាប់អារម្មណ៍ជាងគេគឺ Sunrise Blue ដែលខ្នងវាអាចប្ដូរពណ៌ពេលត្រូវនឹងពន្លឺត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ។ វាមានទំហំថ្ម ៤៥០០មីលីអំពែម៉ោង ទ្រទ្រង់កម្លាំងសាក SuperDart charge 60W អាចសាកមួយពេញចំណាយពេល ៤៥នាទី។ Pro+ ដើរដោយ UI 3.0 លើ Android 12 ចេញពីប្រអប់។
ចំពោះតម្លៃដាក់លក់ Realme 9 Pro+ តម្លៃចាប់ពី ៣៣៥ដុល្លារ ដោយនឹងដាក់លក់នៅ ថ្ងៃទី២១ ខែកុម្ភៈ ខាងមុខនេះ។
Realme 9 Pro មានអេក្រង់ធំជាងម៉ូឌែលលើ គឺទំហំ ៦,៦អ៊ិញ ប៉ុន្ដែជាបន្ទះបង្ហាញត្រឹម LCD 120Hz refresh rate ដោយទ្រនាប់ស្គេនម្រាមដៃប្ដូរមកដាក់នៅ ប៊ូតុង Power វិញ។ វាប្រើបន្ទះឈីប Snapdragon 695 ទ្រទ្រង់សេវា មាន RAM ពីរជម្រើស 6/8GB RAM និងទំហំផ្ទុក 128GB។
វាប្រើកាមេរ៉ាក្រោយ៣គ្រាប់ ទំហំ 64MP ជាលែនដើម 8MP ជាលែន ultrawide និង 2MP ជាលែន macro។ រីឯកាមេរ៉ាមុខ ទំហំ 16MP។ វាមានថាមពលថ្មធំជាងម៉ូឌែលខាងលើផងដែរ គឺ ៥០០០មីលីអំពែម៉ោង។ Realme 9 Pro ដំណើរការដោយ UI 3.0 លើ Android 12 ចេញពីប្រអប់ស្រាប់។
Realme 9 Pro មានជម្រើស៣ពណ៌ គឺពណ៌ខៀវ បៃតង និងខ្មៅ។ តម្លៃដាក់លក់ចាប់ពី ២៤០ដុល្លារ ឡើងទៅ និងចាប់ផ្ដើមដាក់លក់ចាប់ពី ថ្ងៃទី២៣ ខែកុម្ភៈ៕