• 2022-02-10 17:29:00
  • ហាងឆេងផលិតផល

Ford Ranger XLT ស៊េរីឆ្នាំ២០២២ មានម៉ាស៊ីន ២ជម្រើសតម្លៃខុសគ្នាតែ ១ពាន់ដុល្លារ

  • 2022-02-10 17:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Ford Ranger XLT ស៊េរីឆ្នាំ២០២២ បង្ហាញរូបរាងថ្មីឲ្យកាន់តែមានភាពទាក់ទាញ ជាមួយនឹងការផ្លាស់ប្តូរប៉ាណាថ្មីដែលបំពាក់ជាមួយអក្សរផុស FORD ធំដូចទៅនឹងប៉ាណារថយន្ត Ford Ranger Raptor ដែរ។ ក្រៅពីការផ្លាស់ប្តូររូបរាងផ្នែកខាងមុខ រថយន្តនេះក៏នៅតែបន្តបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជា​ច្រើន​ចំណុច។

Ford Ranger XLT ប្រើ​ម៉ាស៊ីនម៉ាស៊ូតសម្រាប់ម៉ូដែល 2.2L អាចផលិតនូវកម្លាំងបាន ១៥០សេះ និងកម្លាំងរមួល ៣៨៥ញូតុនម៉ែត្រ និងម៉ូដែល 3.2L ដែលអាចផលិតនូវកម្លាំងសេះដល់ទៅ ២០០សេះ និងកម្លាំងរមួលបានដល់ទៅ ៤៧០ញូតុនម៉ែត្រ។ ប្រអប់លេខ 6 វគ្គអូតូ ដែលធ្វើឲ្យមានភាពរលូនក្នុងការបើកបរ។

យ៉ាន់កង់បែបស្ព័រមានទំហំ 17អ៊ីញអាចជំនះឧបសគ្គបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសធន់រឹងមាំសម្រាប់ការដឹកទំនិញ ។ វាមានប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ឆេះរថយន្ត និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ។ ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ។

កំពុង​មាន​លក់​នៅ​លើ​ទីផ្សារ​​កម្ពុជា រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ២០២២ មានតម្លៃ ៤១ ៩០០ដុល្លារ សម្រាប់ជម្រើសម៉ាស៊ីន 2.2L និងតម្លៃ ៤២ ៩០០ដុល្លារ សម្រាប់ជម្រើសម៉ាស៊ីន 3.2L។ វា​មាន​ជម្រើស​ពណ៌​រហូតដល់ទៅ 7 ពណ៍ដូចជា៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ ទឹកមាស ខៀវ និង​ក្រហម៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ ម៉េងងី

មតិយោបល់
អត្ថបទថ្មី