• 2022-02-08 19:18:59
  • ហាងឆេងផលិតផល

តម្លៃមិនចាញ់គ្នាឡាន SUV ខ្នាតកណ្ដាល ២ ជម្រើសនេះស្រលាញ់មួយណា?

  • 2022-02-08 19:18:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាន SUV ខ្នាតកណ្ដាល ២ជម្រើស​នេះកំពុង​មាន​ការ​ប្រើ​ប្រាស់​ជា​ច្រើន​ពីសំណាក់​ប្រជា​ជន​កម្ពុជា​ ដោយ​សា​វា​មាន​រូប​រាង​ស្អាត ទាកទាញ គួប​ផ្សុំ​ជា​មួយ​គុណ​ភាព​ប្រើ​ប្រាស់​ល្អ និង​មាន​តម្លៃ​អាច​ទទួល​យក​បាន។ ខាង​ក្រោម​នេះ​ជាឡាន SUV ខ្នាតកណ្ដាល ២ជម្រើស​ ជា​មួយ​តម្លៃ ដែល​អ្នក​គួរ​សម្រេច​ចិត្ត​ទិញ​យក​មក​ប្រើ។

១. Corolla Cross

រថយន្ត Corolla Cross ជារថយន្ត SUV ដំបូងរបស់ Toyota ដែលបានប្រកាសចេញលក់នៅលើទីផ្សារប្រទេសក្ពុជានៅក្នុងខែមករាដើមឆ្នាំ២០២០។ Corolla Cross នេះត្រូវបានផលិតឡើងដោយរួមបញ្ចូលគ្នានៃរថយន្ត Corolla និងរថយន្ត SUV។

រថយន្ត Corolla Cross ប្រើប្រាស់នូវបច្ចេកវិទ្យាកង់មុខមានពេលឧបសគ្គ (front-wheel drive) ជាមួយនឹងម៉ាស៊ីនទំហំស៊ីឡាំង1.8L ផលិតកម្លាំងសេសបានរហូតដល់140សេស។ រូបរាងខាងក្នុងមានប្រព័ន្ធកំសាន្តជាមួយបច្ចេកវិជ្ជា Apple Car Play និង Android Auto នៅលើទូរស័ព្ទដៃដើម្បីសម្រួលការបង្ហាញផែនទី និងមានប្រព័ន្ធកំសាន្តឈានមុខផ្សេងៗទៀត។ កំពុងលក់នៅលើទីផ្សារប្រទេសកម្ពុជា Toyota Corolla Cross មានតម្លៃខ្ទង់ ៤៦ ០០០ដុល្លារ

២. Ford Territory

រថយន្ត Ford Territory ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន EcoBoost ជំនាន់ថ្មីទំហំ 1.5L ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 143PS និងកម្លាំងរមួលបានដល់ទៅ 225 N.M។ ជាមួយនឹងប្រអប់លេខ 8 វគ្គអូតូជំនាន់ថ្មីដែលធ្វើឲ្យការបើកបរកាន់តែមានភាពរលូន និងចូលលេខបានល្អជាងមុន។

Ford Territory ស៊េរីថ្មីនេះក៏​មាន​មុខងារពិសេស​ថ្មី ២ទៀតនោះគឺប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងប៊ូតុង Sport Mode សម្រាប់អោយលោកអ្នកបើកបរនៅផ្លូវឆ្ងាយ និងមានល្បឿនលឿន។ បច្ចុប្បន្ន Ford Territory នេះ​កំពុង​លក់​នៅ​លើ​ទីផ្សារ​ជា​មួយ​តម្លៃ​ខ្ទង់ ៤៦ ០០០ដុល្លារ

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ ម៉េងងី

មតិយោបល់
អត្ថបទថ្មី