
- 2022-02-08 00:20:09
- ហាងឆេងផលិតផល
មកដឹងតម្លៃ Ford Ranger XLT Modifi Raptor ឆ្នាំ២០២២ ដាក់លក់នៅខ្មែរ
- 2022-02-08 00:20:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃ Ford Ranger XLT Modifi Raptor ឆ្នាំ២០២២ ដាក់លក់នៅខ្មែរ
ចន្លោះមិនឃើញ
រថយន្ត Ford Ranger XLT Modifi Raptor ស៊េរីឆ្នាំ២០២២ ត្រូវបានដាក់លក់ក្នុងប្រទេសកម្ពុជា ដោយមានតម្លៃខ្ទង់ ៥៤ ០០០ដុល្លារ។
រថយន្តនេះ ត្រូវបានកែកុនតុបតែងពីរូបរាងដើមនៃ Ford Ranger XLT ឱ្យមើលទៅកាន់តែកាចមុខធំ ស្រដៀងនឹង F-150 និងបំពាក់បរិក្ខារ ឬគ្រឿងលេងបន្ថែម ដើម្បីបំពេញតម្រូវការអតិថិជនពិសេសសម្រាប់ការបើកបរលើផ្លូវ Off-road។
គួរបញ្ជាក់ថា Ford Ranger XLT ប្រើម៉ាស៊ីន EcoBoost ចំណុះ ២,៣លីត្រ បង្កើតបានកម្លាំង ២៧០សេះ និងកម្លាំងរមួល ៤២១ញ៉ូតុនម៉ែត្រ ដំណើរការជាមួយនឹងប្រអប់លេខអូតូ ៦វគ្គ។ វាក៏មានជម្រើសម៉ាស៊ីន ២,២លីត្រផងដែរ។
លក្ខណៈពិសេសរបស់រថយន្តម៉ូដែលនេះមានដូចជា ចង្កៀងគុជ HID (HID Headlamps) និងចង្កៀងបំភ្លឺផ្នែកខាងក្រោម (Fog Lamps) ដែលមានភាពភ្លឺច្បាស់ជាងមុន, ចង្កៀងបិទ/បើក និងហ្វាកូដដោយស្វ័យប្រវត្តិ, ប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ឆេះរថយន្ត (Start-Stop Engine) និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ, កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera), សេនសឺផ្នែកខាងក្រោយចំនួន 4 គ្រាប់ (4 Rear Sensors), ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្ត (Auto Side Mirror Folding System) និង ផ្លិតទឹកអូតូ។
ផ្នែកខាងក្នុងរថយន្ត គឺចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ, ប្រព័ន្ធបញ្ជាដោយសម្លេង កុងទ័រឌីជីថល, កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត, អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ , បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង Google Map (New SYNC 3 Technology) និងមានរន្ធ USB ចំនួន 2 និងរន្ធសាកកម្លាំង 12V នៅផ្នែកខាងក្រោយ។
ចំពោះប្រព័ន្ធសុវត្ថិភាពវិញ រថយន្ត Ford Ranger XLT បានបំពាក់ពោងសុវត្ថិភាព ៦គ្រាប់, ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ, ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់, ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត, ប្រព័ន្ធទប់លំនឹងពេលចុះចំណោត, ប្រព័ន្ធហ្រ្វាំង ABS និងEBD, ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង, ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត (កាប់ពីតាស) និងប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕