• ច័ន្ទ, 10 មករា 2022 19:44
  • ផលិតផលថ្មី

ចេញផ្លូវការ Realme 9i ប្រើថ្មធំ ឈីប Snapdragon 680 តម្លៃក្រោម ៣០០ដុល្លារ

  • ច័ន្ទ, 10 មករា 2022 19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Realme 9i ទើបបញ្ចេញផ្លូវការនៅទីផ្សារ ប្រទេសវៀតណាម តម្លៃដាក់លក់ ២៩០ដុល្លារ ជាមួយពណ៌ខៀវ និងខ្មៅ មានទំហំ RAM និង ROM 6/128GB។

Realme 9i ប្រើបន្ទះឈីបខ្នាត 6nm Snapdragon 680 មានអេក្រង់ ៦,៦អ៊ិញ កម្រិតបង្ហាញ FHD+ IPS LCD ដែលអាចឱ្យ refresh rate រត់ពី 30Hz ទៅដល់ 48-50-60Hz និង 90Hz ថែមទៀតផង។

វាប្រើកាមេរ៉ា selfie ទំហំ 16MP និងកាមេរ៉ាខាងក្រោយមានលែន៣គ្រាប់ លែនដើមទំហំ 50MP f/1.8 ជាលែនទូលាយ wide និងពីរគ្រាប់ទៀត ទំហំ 2MP មួយជា macro និងមួយទៀតជាលែនសខ្មៅ។

ស្មាតហ្វូននេះ ប្រើថាមពលថ្មធំ ៥០០០មីលីអំពែម៉ោង ទ្រទ្រង់ការសាក កម្លាំង 33W។ Realme 9i ដើរដោយ Realme UI 2.0 លើ Android 11 ចេញពីប្រអប់ស្រាប់៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់
អត្ថបទថ្មី