• 2021-12-14 23:46:48
  • ផលិតផលថ្មី

​realme ត្រៀម​ប្រកាសចេញ​ស្មាតហ្វូន​បំពាក់​បច្ចេកវិទ្យាច្នៃប្រឌិត​ដំបូងគេ​បង្អស់

  • 2021-12-14 23:46:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន realme នឹង​ប្រកាស​ចេញ​ជាផ្លូវការ​នូវស្មាតហ្វូនត្រកូល GT ថ្មីគឺម៉ូដែល GT2 Series នៅថ្ងៃទី២០ ខែធ្នូខាងមុខ ដោយអះអាងថា ស្មាតហ្វូននេះ​បានបំពាក់​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី​ដំបូង​គេលើពិភពលោក។

ភាព​ច្នៃប្រឌិតដំបូងគេនៃស្មាតហ្វូន realme GT2 Series ត្រូវបានគេដឹងថា អាច​ជា​វត្ថុធាតុអេកូ (eco-friendly material) ដែល​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន, ការ​ថតរូប (photography innovation) ដែល​កាមេរ៉ា​បង្កប់​ក្រោមអេក្រង់ និង​បច្ចេកវិទ្យា​ទំនាក់​ទំនង។

តាមរយៈព័ត៌មាន​លេចធ្លាយ​កន្លងមក​ឱ្យដឹងថា ស្មាតហ្វូន​ថ្មីនេះនឹង​បំពាក់​ឈីបជំនាន់ក្រោយបង្អស់​របស់​ Qualcomm ជាមួយ​នឹង RAM 12GB និង​អង្គផ្ទុក​ទិន្នន័យក្នុងម៉ាស៊ីន UFS 3.1 ទំហំ 256GB ដំណើរការដោយ Android 12។ កញ្ចក់​អេក្រង់​វា​ជាប្រភេទ QHD+ ទំហំ ៦,៨អ៉ីញ ល្បឿន 120Hz។ លើសពីនេះ គឺវា​ភ្ជាប់មកជាមួយថ្មទំហំ 5000mAh ដែល​គាំទ្រដោយ​ឆ្នាំងសាកលឿនបំផុត 125W។

រូបគំរូ

កាមេរ៉ា​ Selfie ​ដែលបង្កប់ក្រោមអេក្រង់នោះ គឺអាចមាន​ទំហំ 32MP។ ឯកាមេរ៉ា​ក្រោយ​មានលែន៣ ក្នុងនោះមានទំហំ 50MP សម្រាប់ការថតរូបបែប wide និង ultrawide និង​ 8MP ជា​កាមេរ៉ា​ telephoto៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សំភី

មតិយោបល់
អត្ថបទថ្មី