• 2021-03-21 18:44:17
  • ផលិតផលថ្មី

ច្បាស់ៗ! នេះតម្លៃ ROG Phone 5 មាន RAM ដល់ 16GB ដាក់លក់នៅខ្មែរ

  • 2021-03-21 18:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពេលប្រកាសចេញ ROG Phone 5 មានហ្វេនជាច្រើនបានដេញដោលសួរពីតម្លៃស្មាតហ្វូនកម្លាំងខ្លាំងនេះ។ តើ​នៅ​ពេលមកដល់ទីផ្សារស្រុកខ្មែរ នឹង​មាន​តម្លៃប៉ុន្មាន​ទៅ? ។

តាមប្រភពពីហាង សុខ លី លក់​ទូរសព្ទ​ធំ​មួយ​នៅ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កំពុង​ដាក់លក់ក្នុងតម្លៃ៖

  • ROG Phone 5 ទំហំផ្ទុក 256GB មាន RAM16GB តម្លៃខ្ទង់ ១ ១៩៩ដុល្លារ (Global Version)
  • ROG Phone 5 ទំហំផ្ទុក 128GB មាន RAM12GB តម្លៃខ្ទង់ ៦៩៩ដុល្លារ (Tencent Version)
  • ROG Phone 5 ទំហំផ្ទុក 256GB មាន RAM16GB តម្លៃខ្ទង់ ៩១៩ដុល្លារ (Tencent Version)
ROG Phone 5

ស្មាតហ្វូនកម្លាំងខ្លាំង ROG Phone 5 របស់​ក្រុមហ៊ុន ASUS ទើបនឹង​បានប្រកាសចេញកាលពីពេលថ្មីៗនេះ​ គឺជាស្មាតហ្វូនដែល​បំពាក់ RAM រហូតដល់ 16GB និងមានបន្ថែមថាមពលពិសេសៗជាច្រើន ធ្វើឱ្យស្មាតហ្វូនហ្គេមនេះ កាន់តែខ្លាំងជាងមុន។

ROG Phone 5 បំពាក់មក​ជាមួយ​និង​អេក្រង់ទំហំ 6.78 អ៊ិញប្រភេទ AMOLED កម្រិតបង្ហាញ 1080p+ កម្រិត​ refresh rate 144Hz និងមានល្បឿនប៉ះបញ្ជារ touch sampling rate ឡើងដល់ 300 Hz ឯណោះ​គឺ​ថា​ប៉ះ​រអិលតែម្ដង​។

ចំពោះផ្នែកកាមេរ៉ាវិញ ROG Phone 5 ប្រើឡែន​ ៣គ្រាប់​ពោល​គឺ​ដោយឡែន wide ទំហំ 64 MP រីឯលែបន្ទាប់ Ultra wide ទំហំ 13 MP និងលែនចុងក្រោយមានទំហំ 5MP ជាប្រភេទ macro។ ចំពោះកាមេរ៉ាមុខវិញមានទំហំ 24 MP។ re-fresh rate របស់វាក៏អាចរត់ក្នុងកម្រិត 60Hz 120Hz ឬ 144Hz ដោយស្វ័យប្រវត្តិបាន តាមអ្វីដែលអ្នកប្រើកំពុងទស្សនាថែមទៀតផង។ ***បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ៕ ***

អត្ថបទ៖ ម៉េងងី

មតិយោបល់
អត្ថបទថ្មី